ជំនាញបច្ចេកទេសមូលដ្ឋាន និងឧត្តម

រយៈពេលនៃការបណ្តុះបណ្តាល

កម្មវិធីបណ្តុះបណ្តាលគ្រូបច្ចេកទេសវិជ្ជាជីវៈ មានរយៈពេល ០១ ឆ្នាំ (កម្មវិធីសិក្សាជា ក្រេឌីត)

របៀបបណ្តុះបណ្តាលត្រូវបានបែងចែកជា ពីរ ផ្នែក

  • ១. បង្រៀនផ្នែកទ្រឹស្តី សិក្សា ០១មុខវិជ្ជាស្មើ ០៣ ក្រេឌីត (១ ក្រេឌីត ស្មើនឹង ១៦ ម៉ោង)
  • ២. អនុវត្តន៍ជាក់ស្តែង សិក្សា ១ ក្រេឌីត ស្មើនឹង៣២ ម៉ោង

សិក្សាពីថ្ងៃ ច័ន្ទ ដល់ ថ្ងៃ សុក្រ

លក្ខខណ្ឌសម្រាប់ចូលរួមប្រឡងប្រជែង ដើម្បីជ្រើសរើសចូលរៀន ដើម្បីមានសិទ្ធិចូលរៀនក្នុងវគ្គបណ្តុះបណ្តាលនេះបានលុះត្រាតែបេក្ខជន-បេក្ខនារី ទាំងអស់មា់នលក្ខខណ្ឌដូចខាងក្រោមៈ

  • បញ្ចប់ដោយជោគជ័យលើថ្នាក់បរិញ្ញាបត្រ ឬ ថ្នាក់បរិញ្ញាបត្ររង
    • ១. សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង សម្រាប់ប្រឡងប្រជែងចូលរៀន ជំនាញគ្រូបច្ចេកទេសវិជ្ជាជីវៈ កម្រិតមូលដ្ឋាន
    • ២. សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ សម្រាប់ប្រឡងប្រជែងចូលរៀន ជំនាញគ្រូបច្ចេកទេសវិជ្ជាជីវៈ កម្រិតឧត្តម
  • ជាជនជាតិខ្មែរ
  • មានសុខភាពល្អ និង កាយសម្បទារឹងមាំ
  • មិនមែនជាបុគ្គលិករបសរ់ដ្ឋ
  • មានអាយុពី ១៨ឆ្នាំ ដល់ ៣០ ឆ្នាំ
  • មិនធ្លាប់មានបទឧក្រិដ្ឋផ្សេងៗ

កម្មវិធីសិក្សា (សិក្សាលើ ១០ មុខវិជ្ជា)

  • ចិត្តវិទ្យា
  • អភិវឌ្ឍន៍កម្មវិធីសិក្សា
  • វិធីសាស្ត្របង្រៀន
  • គរុកោសល្យ
  • សម្ភារៈឧបទ្ទេសបង្រៀន និង កុំព្យូទ័រ
  • អភិវឌ្ឍន៍សហគ្រិនភាព
  • អភិវឌ្ឍន៍សហគមន៍
  • គ្រប់គ្រងគុណភាពសរុប
  • សីលធម៌វិជ្ជាជីវៈ និង រដ្ឋបាលសិក្សា
  • សរីរៈវិទ្យា

សម្ភារៈបណ្តុះបណ្តាល

ក្នុងដំណើរការបង្រៀន សម្ភារៈឧបទ្ទេសបង្រៀន គឺជាកត្តាដ៏សំខាន់ដើម្បីអោយការបង្រៀន និងរៀនទទួលបាន ជោគជ័យ ដូច្នេះគ្រូបង្រៀនត្រូវតែយកចិត្តទុកដាកជា់និច្ចក្នុងការបង្កើត និងប្រើប្រាស់សម្ភារៈឧបទ្ទេសឱ្យបានត្រឹមត្រូវ ( វិធីសាស្ត្របង្រៀនដែល ប្រើញឹកញាប់នៅ NTTI មាន បែបបាឋកថា ក្រុមពិភាក្សា ការស្រាវជ្រាវ សំណួរ និងចម្លើយ ការបង្ហាញ ៘

វិធីសាស្ត្រក្នុងការវាយតម្លៃ

លក្ខខណ្ឌក្នុងការវាយតម្លៃសិស្សមានដូចខាងក្រោមៈ

  • មុខវិជ្ជានីមួយៗត្រូវបានធ្វើតេស្តមុននឹងបញ្ចប់ (សំនួរសរសេរ សំនួរផ្ទាល់ ការងារក្រុម)
  • កិច្ចការស្រាវជ្រាវ
  • ប្រឡងឆមាស
  • ចុះកម្មសិក្សាគរុកោសល្យ (វាយតម្លៃវិធីសាស្ត្រ និងបច្ចេកទេសបង្រៀន)
  • ប្រឡងបញ្ចប់

កម្រិតមូលដ្ឋាន

  1. ជំនាញ យន្តសាស្ត្ររថយន្ដ
  2. ជំនាញ យន្តសាស្ត្រទូទៅ
  3. ជំនាញ យន្តសាស្ត្រទូទៅ
  4. ជំនាញ បរិក្ខារត្រជាក់
  5. ជំនាញ អគ្គិសនី
  6. ជំនាញ បសុព្យាបាល
  7. ជំនាញ អេឡិចត្រូនិច
  8. ជំនាញ គណនេយ្យ
  9. ជំនាញ ភាសាអង់គ្លេស
  10. ជំនាញ វិស្វកម្មសំណង់ស៊ីវិល
  11. ជំនាញ វារីវប្បកម្ម

កម្រិតឧត្តម

  1. ជំនាញ ព័ត៌មានវិទ្យា
  2. ជំនាញ បសុព្យាបាល
  3. ជំនាញ សំណង់ស៊ីវិល
  4. ជំនាញ អេឡិចត្រូនិច
  5. ជំនាញ អគ្គិសនី
  6. ជំនាញ គ្រប់គ្រង
  7. ជំនាញ ទេសចរណ៍
  8. ជំនាញ នីតិសាស្ត្រ
  9. ជំនាញ ស្ថាបត្យកម្ម
  10. ជំនាញ ភាសាបារាំង
  11. ជំនាញ ធនាគារ និង ហិរញ្ញវត្ថុ
  12. ជំនាញ សេដ្ឋកិច្ច
  13. ជំនាញ គ្រឿងយន្តកសិកម្ម
  14. ជំនាញ គណនេយ្យ
  15. ជំនាញ ម៉ាឃីតធីង
  16. ជំនាញ ភាសាអង់គ្លេស
  17. ជំនាញ វារីវប្បកម្ម
NTTI Hot News

វគ្គសិក្សាថ្មីសូមស្វាគមន៍ សិស្ស និស្សិត និងសិក្ខាកាមមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅ វិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស (NTTI) សិក្សាដោយឥតបង់ថ្លៃ សម្រាប់ថ្នាក់ C1-(1.5M) ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម ២៨ម៉ឺនរៀលក្នុង១ខែសម្រាប់អ្នកមានបណ្ណ វិទ្យាស្ថានទទួលចុះឈ្មោះចាប់ពីពេលនេះតទៅ វគ្គថ្មីC1នឹងចូលរៀននៅថ្ងៃទី២មករា ឆ្នាំ២០២៥ខាងមុខនេះ។ អសយដ្ឋាន ស្ថិតនៅខាងក្រោយវត្តទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ទំនាក់ទំនងលេខទូរសព្ទ ០១២ ៩៥០ ៧៧១ / ០១៥ ៧៥៥ ០០១ / ០១៦ ៧៨៦ ៥២៨ / ០៩៣ ៦៨០ ៦៧០ / ០១១ ៦៦៦ ២២៦