បរិញ្ញាបត្របច្ចេកវិទ្យាវិស្វកម្មអគ្គិសនី ( រយៈពេល ៤.៥ឆ្នាំ សិក្សាពេញម៉ោង ចំនួន ២០០ក្រេឌីត )
វិស្វករអគ្គិសនីមនាអាទិភាពខ្ពស់ក្នុងសង្គម ដែលមានបច្ចេកវិទ្យាទំនើបសព្វថ្ងៃ ដោយសារពួកគេមានចំណេះដឹង និងជំនាញ ភាពប៉ិនប្រសប់ខាងផ្នែកអេឡិចត្រូនិច គ្រឿងស្វ័យប្រតិកម្ម និងបច្ចេកវិទ្យាកុំព្យូទ័រ ។ វិស្វករអគ្គិសនី គឺជាអាជីពដែលមានការ គោរព ខ្ពស់ ប្រាក់បៀវត្សខ្ពស់ ក្នុងចំណោមនិស្សិតដែលបានចំណាយពេលសិក្សារយៈពេល ៤.៥ ឆ្នាំ ទទួលបានការងារធ្វើក្នុង ក្រុមហ៊ុន អង្គការ និងឧស្សាហកម្មជាច្រើន។ បរិញ្ញាបត្របច្ចេកវិទ្យាវិស្វកម្មអគ្គិសនី ផ្តល់មូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់និស្សិត ដែលមានចំណាប់ អារម្មណ៍ផ្នែក គណិតវិទ្យា វិទ្យាសាស្ត្រ វិស្វកម្ម និងសៀគ្វីអគ្គិសនី គ្រប់និស្សិតទាំងអស់ដែលបញ្ចប់ការសិក្សា ផ្នែកវិស្វកម្មអគ្គិសនី មានជំនាញច្បាស់លាស់ក្នុងការបង្កើតប្រព័ន្ធឌីជីថល Thermodynamics ឬ ការរចនាសម្រាប់ទំនាក់ទំនង ឧស្សាហកម្មកំសាន្ត និងការការពារ ។ ថ្នាក់បរិញ្ញាបត្រ បច្ចេកវិទ្យាវិស្វកម្មអគ្គិសនី គឺជាកម្មវិធីសិក្សាដែលមានរយៈពេល ៤.៥ ឆ្នាំ បង្កើតឡើងសម្រាប់ បណ្តុះបណ្តាលនិស្សិត ប្រកបដោយ សមត្ថភាពក្នងុការរចនា និងវិភាគដំណើរការអេឡិចត្រូនិចជាច្រើនប្រភេទ ។ និស្សិតដែលបញ្ចប់ការ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា វិស្វកម្មអគ្គិសនី អាចរកការងារបានក្នុងវិស័យខ្សែភ្លើង ទ្រឹស្តីព័ត៌មាន ឬក៏ទទួល បាននូវជំនាញ ច្បាស់លាស់ ផ្នែកខាងគ្រឿងអេឡិចត្រូនិចតូចៗ, វិស្វកម្មជីវឱសថសាស្ត្រ ការបង្កើត ប្រព័ន្ធឌីជីថល ឬក៏ Microwave និង វិស្វកម្មតម្លើងបង្គោលអង់តែនផ្សេងៗ ។ កម្មវិធីថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាវិស្វកម្មអគ្គិសនី ផ្តល់មូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃការ រចនាបណ្តាញ អគ្គិសនីក្នុងអគារ និស្សិតនឹងទទួលបាននូវ ចំណេះដឹង ចំណេះធ្វើ ផ្នែកគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា មេកានិចសម្រាប់ វិស្វកម្ម សៀគ្វីអគ្គិសនី កម្មវិធីកុំព្យូទ័រ និង Thermodynamics ។ កម្មវិធីផ្តល់នូវបទពិសោធន៍ការងារជាក់ស្តែង ក៏ដូចជាទ្រឹស្តី ដែលតម្រូវឱ្យសិស្សមានជំនាញ ដែល ទីផ្សារប្រកូតប្រជែងត្រូវការ ហើយក៏ដើម្បីស្វែងរកការងារក្នុងវិស័យផលិតកម្មអេឡិចត្រូនិច ក៏ដូចជាជំនាញអនុវត្តគ្រប់ប្រភេទខាងផ្នែកទំនាក់ទំនង និងអង្គការរៀបចំព័ត៌មាន។ វិស្វកម្មអគ្គិសនីផ្តល់នូវឱកាស ការងារក្នុងវិស័យ ជាច្រើនដូចជា ឧស្សាហកម្ម ផលិតកម្ម និង ឧស្សាហកម្មទូរគមនាគមន៍ផ្សេងៗ ជាច្រើនទៀត ក្នុងឆ្នាំចុងក្រោយ និស្សិតគ្រប់រូបនឹងធ្វើគម្រោងសិក្សាធំមួយ ដើម្បីអភិវឌ្ឍជំនាញឯកទេស របស់ពួកគេ តាមតម្រូវការទីផ្សារការងារ និង គោលដៅ ជាក់លាក់បំផុត ទាំងជំនាញសមត្ថភាព បច្ចេកទេស និងភាពអត់ធ្មត់ក្នុងការងារផងដែរ។
វគ្គសិក្សា
ឱកាសការងារ
និស្សិតនៃវិទ្យាស្ថាន NTTI បញ្ចប់ការសិក្សាដែលមានការអប់រំល្អ ទាំងចំណេះដឹងមូលដ្ឋាន និងជំនាញវិជ្ជាជីវៈ ដើម្បីឱ្យក្លាយជាវិស្វករស៊ីវិលដែលមានគុណភាពខ្ពស់សម្រាប់តម្រូវការនៃសង្គម។