វគ្គសិក្សារយៈពេលខ្លី ( រយៈពេលសិក្សាចាប់ពី ២សប្តាហ៍ ដល់ ៦ខែ សិក្សាក្រៅម៉ោង)
ក្រៅពីផ្តល់ការបណ្តុះបណ្តាលវគ្គវែងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ក៏មានផ្តល់នូវវគ្គបណ្តុះបណ្តាលរយៈពេលខ្លីផងដែរ វគ្គសិក្សាខ្លីទាំងនេះផ្តល់នូវជំនាញបច្ចេកទេសច្បាស់លាស់សម្រាប់តម្រូវតាមទីផ្សារពលកម្មនាពេលបច្ចុប្បន្ន និងអនាគត ។ វគ្គសិក្សាខ្លីទាំងអស់នេះបង្កើតឡើងដើម្បីជួយគាំទ្រដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានគោលដៅបណ្តុះបណ្តាលអ្នកជនបទក្រីក្រអោយទទួលបាននូវសមត្ថភាពចំណេះ និងជំនាញដើម្បីរកប្រាក់កម្រៃទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគេ ។
មុខវិជ្ជានៃវគ្គសិក្សារយៈពេលខ្លីរួមមាន
Pedagogic Improvement Courses
កម្មវិធី Design ផ្នែកវិស្វកម្មអគ្គិសនី
កម្មវិធី Design ផ្នែកព័ត៌មានវិទ្យា
ជួសជុលគ្រឿងឧបករណ៍អេឡិចត្រូនិច
កម្មវិធី Design ផ្នែកវិស្វកម្មសំណង់ស៊ីវិល
បណ្តុះផ្សិត
អ៊ុតសក់ និងធ្វើក្រចក
ចិញ្ចឹមត្រី
តម្លើងប្រពន្ធ័បំភ្លឺក្នុងអគារ
តម្បាញ
ជួសជុលសម្ភារៈអគ្គិសនី
លេខាធិការ
ជាងផ្សារ
ជួសជុល និងថែរក្សាបរិក្ខារត្រជាក់