រយៈពេល ០២ឆ្នាំ សិក្សាពេញម៉ោងនិងក្រៅម៉ោង ចំនួន ១២០ក្រេឌីត
ថ្នាក់ជាន់ខ្ពស់បច្ចេកទេសវិស្វកម្មអគ្គិសនី នឹងធ្វើឱ្យនិស្សិតមានអាជីពជាវិស្វករអគ្គិសនី ។ ម៉ោងសិក្សាមួយចំនួន ដែលនិស្សិត នឹងត្រូវសិក្សារួមមាន អេឡិចត្រូនិច ឌីជីថល សៀវគ្វីអគ្គិសនី, អេឡិចត្រូនិច សូលីដស្តាត គមនាគមន៍ និង គ្រឿងយន្តប្រើថាមពល និង អគ្គិសនី ។ ថ្នាក់បរិញ្ញាបត្ររងវិស្វកម្មអគ្គិសនី នឹងធ្វើឱ្យនិស្សិតមានអាជីព ជាអ្នកបច្ចេកវិទ្យាវិស្វកម្មអគ្គិសនី ។ អ្នកបញ្ចប់ការ សិក្សានឹងមានជំនាញ និងចំណេះដឹងសំខាន់សំរាប់ធ្វើការ ក្នងុវិស័យអគ្គិសនី អេឡិចត្រូនិច និងកុំព្យូទ័រ ។ វគ្គសិក្សា នេះនឹងផ្តោត ទៅលើការបង្ហាត់បង្រៀន អនុវត្ត នៅក្នុងវិធីសាស្ត្របច្ចេកវិទ្យាវិស្វកម្មអគ្គិសនី បំប៉នសមាសភាភពិភាក្សា ក្នុងថ្នាក់ជាទ្រឹស្តី ។ ក្រោយពេលបញ្ចប់ការសិក្សា និស្សិតនឹងមានឱកាស ធ្វើការក្រុមហ៊ុននៅក្នុងវិស័យឧស្សាហកម្ម ទូរគមនាគមន៍ឥតខ្សែ ថែមទាំង នៅវិស័យកុំព្យូទ័រ ។ ជំនាញដែលអ្នកសិក្សា នឹងសិក្សាកំឡុងពេលបានចុះឈ្មោះរៀនថ្នាក់ ជាន់ខ្ពស់បច្ចេកទេសវិស្វកម្មអគ្គសនីរួមមាន ជំនាញដោះស្រាយ បញ្ហា, ជំនាញបច្ចេកទេស ជំនាញត្រិះរិះ គិត វិភាគ និងជំនាញទំនាក់ទំនង ។
មុខវិជ្ជាសិក្សា
ឱកាសការងារ
ក្រោយពីបានបញ្ចប់ថ្នាក់ជាន់ខ្ពស់បច្ចេកទេសវិស្វកម្មអគ្គិសនី អ្នកសិក្សាអាចធ្វើការងារជាអ្នកបច្ចេកទេស វិស្វកម្មអគ្គិសនី ។