Department of National Technical Training Institute

Image
លោក តាំង ជីអ៊ុយ
HEAD OF DEPARTMENT
ទូរស័ព្ទ៖ 089 507 508
អ៊ីម៉ែល: chyuy@ntti.edu.kh

  1. Image
    DEPUTY HEAD
    លោក ឡា តារា
    ទូរស័ព្ទ៖ 017 364 017

  2. Image
    DEPUTY HEAD
    លោក ហេង វណ្ណា
    ទូរស័ព្ទ៖ 012 859 934


Mission

ផ្តល់ការបណ្តុះបណ្តាលនិស្សិតបច្ចេកវិទ្យា ជំនាញព័ត៌មានវិទ្យាតាមប្រព័ន្ធអប់រំបណ្តុះបណ្តាលឌីជីថល ប្រកបដោយគុណភាពស្របតាមតម្រូវការទីផ្សារការងារ។ គ្រប់គ្រង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងអភិវឌ្ឍកម្មវិធីឌីជីថលសម្រាប់គ្រប់គ្រងការអប់រំបណ្តុះបណ្តាលនិស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស។

Goals and Purpose

  • ចងក្រង និងរៀបចំផែនការសកម្មភាពការងារ និងកែលម្អការអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
  • ចងក្រង និងកែសម្រួលកម្មវិធីសិក្សាស្របនឹងទីផ្សារការងារជាមួយបច្ចេកវិទ្យាឌីជីថលថ្មីៗ។
  • ត្រួតពិនិត្យ និងរៀបចំការងារផ្សព្វផ្សាយវីដេអូស្នាដៃនិស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស។
  • កែលម្អ និងថែទាំសម្ភារៈបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគ្រប់ផ្នែក និងដេប៉ាតឺម៉ង់។
  • ចងក្រង រៀបចំ និងបែងចែកផែនការបណ្តុះបណ្តាលនិស្សិតបច្ចេកវិទ្យាជំនាញព័ត៌មានវិទ្យាឲ្យកាន់តែប្រសើរ។
  • អភិវឌ្ឍ កែលម្អរចនាគេហទំព័រ និងការផ្តល់-ទទួលព័ត៌មានថ្មីៗ ដើម្បីបំពេញតម្រូវការនិស្សិត និងវិទ្យាស្ថាន។
  • ត្រួតពិនិត្យ កែលម្អការសិក្សាស្រាវជ្រាវនិក្ខេបបទ សារណានិស្សិតបច្ចេកវិទ្យាស្របតាមទីផ្សារ។
  • គ្រប់គ្រងសម្ភារៈបច្ចេកវិទ្យា បរិក្ខារប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា (បន្ទប់អនុវត្តន៍កុំព្យូទ័រ)។
  • អភិវឌ្ឍកម្មវិធីប្រព័ន្ធអប់រំឌីជីថល និងកម្មវិធីស្វ័យសិក្សាឌីជីថលសម្រាប់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស។

Activities

  • គ្រប់គ្រង ចងក្រង និងបែងចែកភារកិច្ច​​សម្រាប់មន្រ្តីទទួលបន្ទុកការងារក្នុងដេប៉ាតឺម៉ង់
  • រៀបចំរចនាសម្ព័ន្ធការងារ និងកំណត់ការត្រួតពិនិត្យការងារ
  • អនុវត្តផែនការសកម្មភាពការងារ និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល
  • ស្រាវជ្រាវតម្រូវការកម្មវិធីសិក្សាបច្ចេកវិទ្យាជំនាញព័ត៌មានវិទ្យាដែលទីផ្សារបាននឹងកំពុងប្រើប្រាស់
  • រៀបចំ ដំឡើងកម្មវិធីកុំព្យូទ័រ និងជួសជុលថែទាំសម្ភារៈបច្ចេកវិទ្យាដូចជា កុំព្យូទ័រ ម៉ាស៊ីន ព្រីន និងបណ្តាញ
  • រៀបចំ និងកែលម្អបន្ទប់អនុវត្តន៍កុំព្យូទ័រឲ្យស្របតាមលក្ខណៈបច្ចេកទេសទំនើប និងផាសុកភាព
  • ស្វែងរក និងទំនាក់ទំនងសាស្រ្តាចារ្យ ដែលមានបទពិសោធន៍លើជំនាញព័ត៌មានវិទ្យាដើម្បីបង្រៀននិស្សិត
  • រៀបចំផែនការសិក្សា និងគ្រប់គ្រងដំណើរការ​បណ្តុះបណ្តាលនិស្សិតបច្ចេកវិទ្យា និងសារណានិស្សិតបច្ចេកវិទ្យា
  • រៀបចំសៀវភៅមគ្គុទេសក៍សម្រាប់ផ្តល់ព័ត៌មានបន្ថែម និង ការផ្សព្វផ្សាយអំពីវិទ្យាស្ថាន
  • គ្រប់គ្រងប្រព័ន្ធអប់រំឌីជីថល និងស្វ័យសិក្សាឌីជីថល សម្រាប់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស
  • រៀបចំ និង កែលម្អបណ្តាញ និងប្រព័ន្ធគ្រប់គ្រងតាម បច្ចេកវិទ្យាឌីជីថល ឲ្យបានល្អប្រសើរ និងមានគុណភាព
  • រៀបចំ និង អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងបណ្តាញសុវត្ថិភាពឱ្យមានភាពងាយស្រួល និងមានគុណភាពក្នុងការប្រើប្រាស់
  • ត្រួតពិនិត្យ និង កែលម្អការងារ ជួសជុលកុំព្យូទ័រ និង ដំណើរការប្រើប្រាស់បច្ចេកវិទ្យាតាមផ្នែក និង ដេប៉ាតឺម៉ង់
  • រៀបចំ ​​និងកែសម្រួលប្រព័ន្ធ​​ បោះពុម្ព បណ្ណសំគាល់ខ្លួន និស្សិត បច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស
  • រៀបចំ ​និង គ្រប់គ្រងគេហទំព័រវិទ្យាស្ថាន និងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម
  • រៀបចំ និងគ្រប់គ្រងប្រព័ន្ធផ្តល់ និងទទួលព័ត៌មានថ្មីៗ ដល់និស្សិតបច្ចេកវិទ្យា និងសាធារណៈជន
  • អនុវត្តផែនការសម្រាប់ការបណ្តុះបណ្តាលនិស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស
  • ទទួលភារកិច្ចផ្សេងៗ ដែលឯកឧត្តមនាយកប្រគល់ជូន

IT Labs

Image

Programming Lab

Focuses on coding and programming languages, allowing students to practice software development and problem-solving skills.

Image

Networking Lab

Provides hands-on experience in configuring, managing, and troubleshooting computer networks, including routers, switches, and protocols.

Image

Cybersecurity Lab

Involves practical exercises in identifying vulnerabilities, implementing security measures, and conducting ethical hacking to protect systems from cyber threats.

Image

Web Development Lab

Focuses on building websites and web applications using front-end and back-end technologies, including HTML, CSS, JavaScript, and frameworks like React or Django.

Go to visit IT Department

Image
កញ្ញា គ្រន គឹមលាង
ប្រធានផ្នែក
ទូរស័ព្ទ៖ 089 836 983
អ៊ីម៉ែល: krornkimleang@yahoo.com

  1. Image
    អនុប្រធានផ្នែក
    លោកស្រី សៀ សុទ្ធីមុន្នីរ័ត្ន
    ទូរស័ព្ទ៖ 085 936 667

  2. Image
    អនុប្រធានផ្នែក
    លោក តេង ចាន់ណា
    ទូរស័ព្ទ៖ 012 974 005


Mission

គ្រប់គ្រង និងដឹកនាំដំណើរការប្រតិបត្តិការផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ និងសារពើភ័ណ្ឌ​ទ្រព្យរដ្ឋ ដើម្បីធានាប្រសិទ្ធភាព សុវត្ថិភាព និងគុណតម្លៃការងារ ទាំងការរៀបចំ ថែរក្សា អនុវត្តន៍ ត្រួតពិនិត្យ លិខិតបទដ្ឋាននានា ព្រមទាំងការងារបដិសណ្ឋារកិច្ចនានា ឆ្លើយតបបាននូវអភិបាលកិច្ចល្អ។

Goals and Purpose

  • គ្រប់គ្រងចរន្តច្រកចេញចូលតែមួយ និងចរាចរលិខិតបទដ្ឋានរដ្ឋបាលផ្សេងៗឲ្យមានរបៀបនៅក្នុងអង្គភាព
  • គ្រប់គ្រងដំណើរការលិខិតបទដ្ឋានរដ្ឋបាលទាំងក្នុង និងក្រៅ អង្គភាព ព្រមទាំងផ្នែក និងដេប៉ាតឺម៉ង់ រួមទាំងមន្រ្តី និងសាស្រ្តាចារ្យសម្រាប់ការងារឲ្យមានរបៀបរបបត្រឹមត្រូវតាមនីតិវិធីរដ្ឋបាល
  • អភិវឌ្ឍ និងគ្រប់គ្រងចរន្តបដិសណ្ឋារកិច្ចដោយសហការរៀបចំតុបតែងកិច្ចប្រជុំសិក្ខាសាលាវគ្គបណ្តុះបណ្តាល និង ពិធីបុណ្យផ្សេងៗ
  • អភិវឌ្ឍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយសោភ័នភាព និងគុណតម្លៃខ្ពស់
  • សម្របសម្រួល រៀបចំ និងគ្រប់គ្រង អចលនទ្រព្យ និងធ្វើការបែងចែកកញ្ចប់សម្ភារៈ និងថវិកាក្នុងការប្រើប្រាស់តាម ផ្នែក និងដេប៉ាតឺម៉ង់
  • គ្រប់គ្រង និងពិនិត្យយោបល់រួមក្នុងការដាក់ពិន័យ សម្របសម្រួលឯកសារ គ្រប់ផ្នែក និងដេប៉ាតឺម៉ង់រួមទាំងមន្រ្តី និងសាស្រ្តាចារ្យ
  • ចងក្រងរៀបចំ និងបែងចែកផែនការថវិកាប្រចាំឆមាស និងឆ្នាំគ្រប់ផ្នែក និងដេប៉ាតឺម៉ង់
  • បូកសរុបសមិទ្ធផលការងារ និងរក្សាឯកសារផ្លូវច្បាប់ដោយ ទទួលអនុវត្តលើដំណើរការបណ្តុះបណ្តាលគរុនិស្សិតបច្ចេកទេស និងនិស្សិតបច្ចេកវិទ្យា

Activities

  • គ្រប់គ្រង ចងក្រង រៀបចំ និងតាក់តែងឯកសារលិខិតបទ- ដ្ឋាន រដ្ឋបាល ទាំងក្នុង និងក្រៅអង្គភាព
  • ចងក្រង និងរៀបចំរបាយការណ៍តាមពេលកំណត់ ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ​សម្រាប់ថ្នាក់ក្រសួង
  • កំណត់ទម្រង់លិខិត សម្របសម្រួល-ពិនិត្យកែលម្អលិខិត តាមផ្នែក និងដេប៉ាតឺម៉ង់ដែលស្នើសុំឲ្យជួយត្រួតពិនិត្យ
  • គ្រប់គ្រង-សម្របសម្រួល និងត្រួតពិនិត្យ គ្រប់លិខិត បទដ្ឋានចេញ-ចូល-ឆ្លើយឆ្លង-បញ្ជូនតាមផ្នែក ​ និងដេប៉ាតឺម៉ង់ ទៅតាមឋានានុក្រមការងារ
  • រៀបចំប្រព័ន្ធការងារ ដើម្បីបែងចែក និងគ្រប់គ្រងតាមច្បាប់ សហលក្ខន្តិកៈមន្រ្តីរាជការ (បទបញ្ជាផ្ទៃក្នុង)
  • អភិវឌ្ឍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្នុងបរិវេណវិទ្យា ស្ថាន
  • គ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពក្នុង បរិវេណវិទ្យាស្ថាន
  • រៀបចំ និងគ្រប់គ្រងការងារ​គោលដៅ និងទិសដៅយុទ្ធ សាស្រ្តសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
  • គ្រប់គ្រង និងបែងចែកការប្រើប្រាស់បណ្តាញទូរស័ព្ទ​ដើម្បីបំពេញតាមតម្រូវការជាក់ស្តែង និងបណ្តុះបណ្តាល
  • គ្រប់គ្រងស្ថិតិមន្រ្តីរាជការ ដើម្បីបំពេញភារកិច្ចការងារ និង កាតព្វកិច្ចស្របតាមលក្ខណៈបច្ចេកទេស
  • សម្រួលការងារទូទៅដល់មន្រ្តីរាជការ សាស្រ្តាចារ្យ គ្រប់ លំដាប់ថ្នាក់ ដើម្បីការងារកាន់តែមានប្រសិទ្ធភាព
  • ចងក្រង និងរៀបចំគម្រោង-គ្រប់គ្រងថវិកា ដើម្បីអនុវត្ត សកម្មភាពការងារស្របតាមផែនការយុទ្ធសាស្ត្
  • គ្រប់គ្រង រៀបចំ ត្រួតពិនិត្យ និងរក្សារាល់ឯកសារ ចំណូល-ចំណាយទាំងអស់ក្នុងអង្គភាព
  • សម្រួល និងសហការដំណើរការតាមផ្នែក និងដេប៉ាតឺម៉ង់នានា ដើម្បីប្រសិទ្ធភាព និងប្រសិទ្ធផលការងារល្អប្រសើរ
  • រៀបចំកម្មវិធីបុណ្យ និងផ្សព្វផ្សាយលិខិតបទដ្ឋានរដ្ឋបាល ថ្មីៗដល់មន្ត្រីរាជការសាស្រ្តាចារ្យទាំងអស់
  • រៀបចំ និងបែងចែកការងាររដ្ឋបាល និងហិរញ្ញវត្ថុ ដើម្បី​ប្រគល់ភារកិច្ចទទួលខុសត្រូវស្របទៅតាម​បច្ចេកទេស
  • គ្រប់គ្រង និងសម្របសម្រួល ដំណើរការរៀបចំនូវរាល់ឯកសារនានា របស់ផ្នែក/ដេប៉ាតឺម៉ង់​ ដែលតម្រូវស្នើសុំចំណារ និងសេចក្តីសម្រេច ឬហត្ថលេខារបស់ឯកឧត្តមនាយក

Image
លោក សេង សាក់បូរិន
HEAD OF DEPARTMENT
ទូរស័ព្ទ៖ 092 804 868
អ៊ីម៉ែល: borintong@yahoo.com

  1. Image
    DEPUTY HEAD
    លោក ប៉ាន់ ភារិទ្ធ
    ទូរស័ព្ទ៖ 069 665 789

  2. Image
    DEPUTY HEAD
    លោក កែវ សុណេដា
    ទូរស័ព្ទ៖ 085 777 558


Mission

ធានាផ្តល់គុណភាពអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស ខ្ពស់បំផុតផ្នែកសំណង់ស៊ីវិល ផ្នែកស្ថាបត្យកម្ម ដើម្បីអភិវឌ្ឍ និងកសាងធនធានមនុស្សប្រកបដោយសមត្ថភាពពេញលេញក្នុងទីផ្សារការងារបច្ចុប្បន្ន និងអនាគត ស្របតាមការ​វិវត្តបច្ចេក- វិទ្យា​ក្នុង​ដំណាក់​កាល​នៃ​បដិ​វត្ដន៍​ឧស្សា​ហកម្ម​ ៤.០។

Goals and Purpose

  • អភិវឌ្ឍ និងកែលម្អកម្មវិធីសិក្សា និងផែនការសិក្សាសម្រាប់បណ្តុះបណ្តាលនិស្សិតបច្ចេកវិទ្យា។
  • រៀបចំ បែងចែក និងគ្រប់គ្រងផែនការបណ្តុះបណ្តាលប្រចាំឆ្នាំ។
  • រៀបចំផែនការសកម្មភាពសម្រាប់កម្មសិក្សា និងទស្សនកិច្ចសិក្សានិស្សិតបច្ចេកទេស និងបច្ចេកវិទ្យា។
  • ផ្តល់ប្រឹក្សា និងជំរុញការលើកទឹកចិត្តដល់និស្សិត
  • ស្រាវជ្រាវ និងកែសម្រួលកម្មវិធីសិក្សាផ្នែកវិស្វកម្មសំណង់ស៊ីវិល និង​ស្ថាបត្យកម្មឲ្យស្របតាមតម្រូវការទីផ្សារ ពលកម្ម និងបច្ចេកវិទ្យាថ្មីស្របតាម​បដិ​វត្ដន៍​ឧស្សា​ហកម្ម​ ៤.០។

Activities

  • បណ្តុះបណ្តាលលើជំនាញវិស្វកម្មសំណង់ស៊ីវិល និង ស្ថាបត្យកម្មគ្រប់កម្រិតសិក្សាតាមប្រព័ន្ធអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
  • ស្រាវជ្រាវ និងកែសម្រួលកម្មវិធីសិក្សាផ្នែកវិស្វកម្មសំណង់ស៊ីវិល និង​ស្ថាបត្យកម្មឲ្យស្របតាមតម្រូវការ​ទីផ្សារ ពលកម្ម និងបច្ចេកវិទ្យាថ្មីៗ ជាពិសេសឲ្យទាន់​ការ​វិវត្តបច្ចេក​វិទ្យា​ក្នុង​ដំណាក់​កាល​នៃ​បដិ​វត្ដន៍​​ឧស្សាហកម្ម ​៤.០។
  • បង្កើនកិច្ចសហការជាមួយក្រុមហ៊ុនសំណង់ឯកជននានា ដើម្បីឲ្យនិស្សិតបានចុះកម្មសិក្សា ទស្សនកិច្ចសិក្សាផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត។
  • បង្កើតទំនាក់ទំនង និងសហការជាមួយមហាវិទ្យាល័យវិស្វកម្មសំណង់នានាក្នុងប្រទេស និងអន្តរជាតិដើម្បីផ្លាស់ប្តូរបទពិសោធន៍។
  • ផ្តល់កម្មវិធីពង្រឹងសមត្ថភាពតាមរយៈការអនុវត្តក្នុងមន្ទីរពិសោធន៍សំណង់ រោងជាងសំណង់ និងផ្នែកឋានលេខាវិទ្យា។
  • សម្របសម្រួល និងស្វែងរកការងារដល់និស្សិតនៅតាមក្រុមហ៊ុនឯកជននានា។

Image
លោក យឿន សារ៉ែម
HEAD OF DEPARTMENT
ទូរស័ព្ទ៖ 092 916 663
អ៊ីម៉ែល: yoeurnsarem020@gmail.com

  1. Image
    DEPUTY HEAD
    លោក ម៉ោញ សំណាង
    ទូរស័ព្ទ៖ 010 787 709

  2. Image
    DEPUTY HEAD
    លោក រ៉ាន់ ផៃ
    ទូរស័ព្ទ៖ 012 300 937


Mission

គ្រប់គ្រង និងរៀបចំកម្មវិធីសិក្សាបែបទំនើបទាំងទ្រឹស្តី និងអនុវត្តជាក់ស្តែងនៅតាមការដ្ឋានដើម្បីជំរុញការអភិវឌ្ឍជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ផ្នែកបច្ចេកវិទ្យាអគ្គិសនី អេឡិចត្រូនិក និងបរិក្ខារត្រជាក់ប្រកបដោយគុណភាព និងការទាក់ទាញការចុះឈ្មោះចូលរៀនក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ស្របតាមបច្ចេកវិទ្យាទីផ្សារការងារបច្ចុប្បន្ន និងអនាគត ។

Goals and Purpose

  • អភិវឌ្ឍ និងកែលម្អកម្មវិធីសិក្សា និងផែនការសិក្សាសម្រាប់បណ្តុះបណ្តាលនិស្សិតបច្ចេកវិទ្យា។
  • រៀបចំ បែងចែក និងគ្រប់គ្រងផែនការបណ្តុះបណ្តាលប្រចាំឆ្នាំ។
  • ចងក្រងបែបបទលិខិតបទដ្ឋានរដ្ឋបាលការចុះកម្មសិក្សា និងទស្សនកិច្ចសិក្សានិស្សិតបច្ចេកវិទ្យា។
  • គ្រប់គ្រងស្ថិតិនិស្សិតបច្ចេកវិទ្យាអគ្គិសនី និងអេឡិចត្រូនិក និងបរិក្ខារត្រជាក់។
  • ចងក្រងលក្ខខណ្ឌ និងកំណត់ទិសដៅបណ្តុះបណ្តាល បច្ចេកវិទ្យាប្រកបដោយគុណភាព។
  • ពិនិត្យអង្កេតតាមដាន និងវាយតម្លៃកម្មវិធីបណ្តុះបណ្តាលផ្នែកអនុវត្តផ្ទាល់។
  • បង្កើនកិច្ចសហប្រតិបត្តិការគ្រប់បណ្តាក្រុមហ៊ុន និងស្ថាប័ននានាដែលពាក់ព័ន្ធប្រយោជន៍និស្សិត។
  • រៀបចំ និងចងក្រងសម្ភារបច្ចេកទេសបង្រៀនតាមរោងជាង និងបន្ទប់ពិសោធន៍។
  • គ្រប់គ្រងរោងជាងអគ្គិសនី បន្ទប់ពិសោធន៍ រោងជាង បរិក្ខារត្រជាក់ ។
  • ផ្តល់ប្រឹក្សា និងជុំរុញការលើកទឹកចិត្តនិស្សិតទាំងការសិក្សា និងការស្វែងរកការងារ។
  • ស្រាវជ្រាវ និងកែលម្អកម្មវិធីសិក្សាផ្នែកវិស្វកម្មអគ្គិសនី និង អេឡិចត្រូនិកឲ្យសមស្របទៅតាមតម្រូវការទីផ្សារពលកម្ម និងបច្ចេកវិទ្យាថ្មីៗ។
  • គ្រប់គ្រងសារពើភ័ណ្ឌឧបករណ៍បច្ចេកទេស តាមរោងជាង បន្ទប់ពិសោធន៍នានា។

Activities

  • ពិនិត្យស្រាវជ្រាវ និងកែលម្អកម្មវិធីសិក្សាទៅតាមការអភិវឌ្ឍវិទ្យាសាស្រ្ត និងទីផ្សារពលកម្ម។
  • តាមដាន និងវាយតម្លៃការបណ្តុះបណ្តាលនិស្សិតផ្នែកអគ្គិសនី និងអេឡិចត្រូនិកគ្រប់កម្រិតទាំងទ្រឹស្តី និងការអនុវត្តន៍។
  • សហការជាប្រចាំជាមួយការិយាល័យសិក្សា ក្នុងការបែង ចែកការប្រឡងឆមាស ពិនិត្យលទ្ធផលនៃការប្រឡងឆមាស និងគ្រប់គ្រងវិន័យនិស្សិត ផ្នែកអគ្គិសនី អេឡិចត្រូនិក និងបរិក្ខារត្រជាក់ គ្រប់កម្រិតនូវអវត្តមាន​ ការស្លៀកពាក់ ការគោរពទង់ជាតិ…។ល។
  • រៀបចំលិខិតបទដ្ឋាន សម្រាប់និស្សិតចុះកម្មសិក្សានៅតាមការដ្ឋានរោងចក្រសហគ្រាសនានា ដែលពាក់ព័ន្ធនឹងជំនាញបច្ចេកទេស។
  • គ្រប់គ្រង​ឧបករណ៍ និងសម្ភារៈនៅក្នុងបន្ទប់ពិសោធន៍ និងរោងជាងអគ្គិសនី អេឡិចត្រូនិក និងម៉ាស៊ីនត្រជាក់ និងរៀបចំដំណើរការសកម្មភាពក្នុងដេប៉ាតឺម៉ង់។
  • គ្រប់គ្រង ចាត់ចែង និងតាមដាននិស្សិតអនុវត្តដំណើរការ សារណា។
  • បណ្តុះបណ្តាលគរុនិស្សិតបច្ចេកទេស ដើម្បីពង្រឹងវិន័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈកាន់តែរីកចម្រើន។
  • រក្សា និងពង្រឹងវិន័យសីលធម៌ គុណតម្លៃបច្ចេកទេស និងវិជ្ជាជីវៈអ្នកបច្ចេកទេសដល់និស្សិត។
  • អនុវត្តភារកិច្ច ដែលគណៈគ្រប់គ្រងប្រគល់ជូន។

Image
លោក ម៉ន អ៊ីន
HEAD OF DEPARTMENT
ទូរស័ព្ទ៖ 092 920 565
អ៊ីម៉ែល: inn_man@yahoo.com

  1. Image
    DEPUTY HEAD
    លោកស្រី ប៉ាក់ រ៉ាវី
    ទូរស័ព្ទ៖ 017 879 101

  2. Image
    DEPUTY HEAD
    លោក មុត សុភ័ក្រ្ត
    ទូរស័ព្ទ៖ 095 559 859


Mission

គ្រប់គ្រងរៀបចំ និងស្រាវជ្រាវលើតម្រូវការទីផ្សារការងារបច្ចេកទេស ផែនការសកម្មភាពប្រចាំឆ្នាំ និងទំនាក់ទំនងជាមួយគ្រឹះស្ថានដែលពាក់ព័ន្ធសម្រាប់ការអភិវឌ្ឍ និងរីកចម្រើនដល់អង្គភាព។

Goals and Purpose

  • គ្រប់គ្រង និងថែរក្សារាល់ឯកសារដែលប្រមូលបានដើម្បីទ្រទ្រង់ដល់ការសិក្សា និងការជឿទុកចិត្តរួមបញ្ចូលទាំងការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍបន្តបន្ទាប់។
  • រៀបចំ និងបែងចែកផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់ ការអនុវត្តរបស់វិទ្យាស្ថាន។
  • ចងក្រងលិខិតគតិយុត្តរដ្ឋបាល ដើម្បីគ្រប់គ្រងស្ថិតិមន្រ្តី និងស្ថិតិសិស្ស-និស្សិតបច្ចេកទេស។
  • គ្រប់គ្រងត្រួតពិនិត្យ និងវិភាគ តាមដានវាយតម្លៃប្រព័ន្ធ ស្តង់ដារ ISO។
  • អភិវឌ្ឍផែនការយុទ្ធសាស្រ្ត ដើម្បីផ្សព្វផ្សាយព័ត៌មានការងារ និងការសិក្សា។
  • គ្រប់គ្រងត្រួតពិនិត្យ និងសម្របសម្រួលគម្រោងស្រាវជ្រាវ សិស្ស-និស្សិតទាំងអស់។
  • ចងក្រង និងរៀបចំស្ថិតិក្រុមហ៊ុន និងគ្រឹះស្ថានដើម្បីឱ្យ សិស្ស-និស្សិតទទួលបានអត្ថប្រយោជន៍។
  • ពង្រឹង និងបង្កើនសកម្មភាពពិព័រណ៍ការងារ។
  • បង្កើនបណ្តាញ និងដៃគូទំនាក់ទំនងក្នុងតំបន់ដទៃទៀត។
  • ពង្រឹង និងបង្កើនការគ្រប់គ្រទិន្នន័យតាមប្រព័ន្ធ TVET MIS។

Activities

  • បង្កើតគម្រោង និងស្រាវជ្រាវពីបញ្ហាដែលមាននៅក្នុងវិទ្យាស្ថាន។
  • ត្រួតពិនិត្យគម្រោងពីដើមរហូតដល់ចប់ដោយជ្រើសរើសសមាជិក ឱ្យចូលរួមក្នុងការអនុវត្តគម្រោងសិក្សាអំពីថ្លៃចំណាយ និងត្រូវអនុវត្តដូចការគ្រោងទុក។
  • វាយតម្លៃសិស្ស-និស្សិត មន្រ្តី និងបុគ្គលិកតាមមហាវិទ្យាល័យដែលបែងចែក។
  • ទំនាក់ទំនងជាមួយអង្គភាព និងគ្រឹះស្ថានដែលពាក់ព័ន្ធដើម្បីបង្កើនទីផ្សារការងារ។
  • គ្រប់គ្រង និងថែរក្សារាល់ឯកសារដែលប្រមូលបានដើម្បីទ្រទ្រង់ និងការជឿទុកចិត្តរួមបញ្ចូលទាំងការសិក្សា ស្រាវជ្រាវសម្រាប់អភិវឌ្ឍបន្តបន្ទាប់។
  • សិក្សាពីប្រសិទ្ធភាព នៃការអនុវត្តធនធានមនុស្សក្នុងផ្នែកនីមួយៗ។

Image
លោក តូច លីសុខ
HEAD OF DEPARTMENT
ទូរស័ព្ទ៖ 012 918 994
អ៊ីម៉ែល: lysok_touch@yahoo.com

Image
DEPUTY HEAD
លោក វ៉ាត ឧស្សាហ៍
ទូរស័ព្ទ៖ 017 746 747


Mission

បណ្ដុះបណ្ដាលគ្រូបច្ចេកទេសទាំងពីរកម្រិត (ឧត្តម និង មូលដ្ឋាន) ទាំងមុនបម្រើការងារ និងកំពុងបម្រើការងារឲ្យមានសមត្ថភាពពេញលេញសម្រាប់វិជ្ជាជីវៈអាជីពគ្រូបង្រៀនស្របតាមការផ្លាស់ប្ដូរ និងការវិវត្តរបស់​បច្ចេក​វិទ្យា​សកលលោកក្នុងយុគសម័យសកលភាវូបនីយកម្មព្រមទាំងផ្ដោតលើការអប់រំ ៤.០ និងគ្រូបង្រៀនវៃឆ្លាត​ដើម្បី​ការអប់រំឌីជីថលទំនើបប្រកបដោយសមត្ថភាព គុណភាព តម្លាភាព សមធម៌ និងស្តង់ដារខ្ពស់ ។

Goals and Purpose

  • បណ្ដុះបណ្ដាលគ្រូបច្ចេកទេស​មុនបម្រើការងារ (Pre-service teachers) សម្រាប់មជ្ឈមណ្ឌល និងវិទ្យាស្ថាន បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស។
  • តាមដាន និងអង្កេតគ្រូបច្ចេកទេសដែលកំពុងបម្រើការងារ (Inservice teachers) នៅទូទាំងប្រទេសដើម្បីស្វែងរកចំណុចខ្វះខាតដើម្បីបំប៉នសមត្ថភាពបន្ថែម។
  • ធ្វើវិក្រឹត្យការបំប៉នសមត្ថភាពគ្រូបច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស។
  • ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងល្អ និងវិជ្ជមានជាមួយ សហគមន៍ជាតិ - តំបន់ ដើម្បីការអភិវឌ្ឍប្រកប​ដោយ​ចីរភាពគុណភាពគ្រូបច្ចេកទេស។
  • រៀបចំ និងចងក្រងសៀវភៅជំនាញទន់ និងជំនាញរឹង (បច្ចេកទេស) សម្រាប់គ្រូបច្ចេកទេស។
  • អភិវឌ្ឍកម្មវិធីសិក្សា បណ្ដុះបណ្ដាលគ្រូបច្ចេកទេស និង វិជ្ជាជីវៈឲ្យស្របតាមស្តង់ដារគ្រូបច្ចេកទេស និង​ វិជ្ជាជីវៈក្នុង តំបន់អាស៊ាន។
  • បញ្ជ្រាបគោលគំនិត Digitalizing និង Greening TVET ដល់គ្រូបច្ចេកទេសទូទាំងប្រទេស។
  • ពង្រឹងការងារ ការធានាគុណភាព ស្របតាមបេសកកម្ម របស់វិទ្យាស្ថាន និងបេសក កម្មរបស់ក្រសួង។
  • កែលម្អបរិស្ថានសិក្សាក្នុងថ្នាក់រៀនឲ្យមានភាពល្អប្រសើរ​ និងរស់រវើក។
  • ស្រាវជ្រាវរកវិធីសាស្រ្តបង្រៀនថ្មីៗក្នុងយុគសម័យឌីជីថល។
  • ពង្រឹងការងារ ISO និង QA ឲ្យបានល្អ និងមានប្រសិទ្ធភាព។

Activities

  • ផ្សព្វផ្សាយព័ត៌មានបណ្ដុះបណ្ដាល និងទទួលពាក្យប្រឡងជ្រើសរើសគរុនិស្សិត។
  • រៀបចំប្រឡងជ្រើសរើស ប្រឡងឆមាស និងប្រឡងបញ្ចប់។
  • រៀបចំផែនការបង្រៀន គរុនិស្សិត។
  • រៀបចំ និងអនុវត្តការងារកំណែ និងប្រកាសលទ្ធផលប្រឡង។
  • ប្រកាសជូនដំណឹងដល់បេក្ខជនដែលប្រឡងជាប់មកដាក់ពាក្យចូលរៀន។
  • បើកបវេសនកាលឆ្នាំសិក្សាថ្មី។
  • ចូលរៀនជាផ្លូវការ ( អនុវត្តសកម្មភាពការងារបណ្ដុះបណ្ដាលតាមផែនការយុទ្ធសាស្រ្ត )។
  • ស្នើសុំលុប និងបញ្ចូលឈ្មោះគរុនិស្សិតថ្មីជូនថ្នាក់ក្រសួងដើម្បីសុំការឯកភាព។

Image
លោក គង់ ធឿន
HEAD OF DEPARTMENT
ទូរស័ព្ទ៖ 012 950 646

Image
DEPUTY HEAD
លោក ស៊ុំ ច័ន្ទវាសនា
ទូរស័ព្ទ៖ 015 557 696


Mission

គ្រប់គ្រង ត្រួតពិនិត្យ កែលម្អ ថែទាំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបច្ចេកវិទ្យា ឧបករណ៍សម្ភារៈ បរិក្ខារអគ្គិសនីក្នុង និងក្រៅអគាររបស់វិទ្យាស្ថាន។

Goals and Purpose

  • រៀបចំ និងកែលម្អប្រព័ន្ធអគ្គិសនី និងប្រព័ន្ធទឹកស្អាត។
  • ត្រួតពិនិត្យ និងធានាសុវត្ថិភាពប្រព័ន្ធចែកចាយថាមពលអគ្គិសនី។
  • គ្រប់គ្រងសកម្មភាព និងដំណើរការជួសជុលសម្ភារៈឧបករណ៍បណ្តុះបណ្តាល។
  • គ្រប់គ្រង និងរៀបចំរក្សាទ្រព្យសម្បត្តិរដ្ឋ។
  • ត្រួតពិនិត្យ និងវាយតម្លៃឧបករណ៍បរិក្ខារបច្ចេកទេសអគ្គិសនីគ្រប់អគារ និងការិយាល័យ។
  • ជួសជុល និងកែលម្អបរិក្ខារត្រជាក់ក្នុងវិទ្យាស្ថាន។
  • រៀបចំ និងគ្រប់គ្រងគម្រោងជួសជុលគ្រប់ការងារបច្ចេកទេស។
  • គ្រប់គ្រង និងថែទាំប្រព័ន្ធប្រកាសអាសន្ន។
  • គ្រប់គ្រង និងថែទាំប្រព័ន្ធជណ្តើរយន្ត។
  • គ្រប់គ្រង និងថែទាំប្រព័ន្ធម៉ូទ័របូមទឹកកខ្វក់ ។

Activities

  • គ្រប់គ្រង និងថែទាំជួសជុលអគារ ឧបករណ៍សម្ភារៈរបស់វិទ្យាស្ថាន។
  • ត្រួតពិនិត្យ និងរៀបចំធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ។
  • ថែទាំ និងផ្គត់ផ្គង់ប្រព័ន្ធចែកចាយថាមពលអគ្គិសនីដល់អគារសិក្សា និងរោងជាងគ្រប់ផ្នែក។
  • កែលម្អប្រព័ន្ធអគ្គិសនីក្នុងបរិវេណវិទ្យាស្ថាន។
  • ចុះពិនិត្យ និងសិក្សាសម្ភារៈខូចគុណភាពនៅតាមបន្ទប់រៀន។
  • ចុះពិនិត្យ និងតាមដានការប្រើប្រាស់អគ្គិសនីក្នុងវិទ្យាស្ថាន។
  • សិក្សាប្រព័ន្ធចែកចាយថាមពល និងសុវត្ថិភាពការងារប្រើប្រាស់ថាមពលអគ្គិសនី។
  • ជួសជុលបណ្តាញក្នុងអគ្គិសនីគ្រប់មហាវិទ្យាល័យ និងផ្នែក។
  • សិក្សាពីផលវិបាក និងដំណោះស្រាយការប្រើប្រាស់អគ្គិសនីក្នុងវិទ្យាស្ថាន។
  • សិក្សាបច្ចេកវិទ្យាការប្រើប្រាស់អគ្គិសនី និងថែទាំ។
  • គ្រប់គ្រង និងរៀបចំគម្រោងជួសជុលបណ្តាញអគ្គិសនីក្នុងអគារ និងបរិវេណអគារ។

Image
លោក ឌី ឡុង
HEAD OF DEPARTMENT
ទូរស័ព្ទ៖ 011 666 226
អ៊ីម៉ែល: dylong@ntti.edu.kh

Image
DEPUTY HEAD
លោក អ៊ូ ចន្នី
ទូរស័ព្ទ៖ 012 950 771


Mission

អភិវឌ្ឍ ស្រាវជ្រាវ និងកែលម្អកម្មវិធីសិក្សាគ្រប់កម្រិតសិក្សា ដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងស្របតាមនិយាមគរុកោសល្យ។

Goals and Purpose

  • អភិវឌ្ឍ ស្រាវជ្រាវ និងកែលម្អកម្មវិធីសិក្សាគ្រប់កម្រិតសិក្សា ដើម្បី ឆ្លើយតបទៅតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងស្រប តាមនិយាមគរុកោសល្យ។
  • រៀបចំ និងបែងចែកកម្មវិធីសិក្សាស្របតាមទីផ្សារការងារ។
  • ចងក្រងបែបបទ និងសម្របសម្រួលការរៀបចំផែនការ សិក្សា។
  • យុទ្ធានាការអនុវត្ត និងប្រើប្រាស់កម្មវិធីសិក្សា ឬកម្មវិធីបណ្តុះបណ្តាលស្របតាមបច្ចេកវិទ្យាទំនើប។
  • ចងក្រង និងថែរក្សាឯកសារ និងព័ត៌មានផ្លូវការនានាក្នុងកម្មវិធីសិក្សាទំនើប។
  • សហការជាមួយគ្រប់ផ្នែក និងដេប៉ាតឺម៉ង់ដើម្បីរៀបចំគម្រោង និងចាត់វិធានការតាមដានការប្រែប្រួលកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈស្របតាមទីផ្សារឧស្សាហកម្ម។
  • អនុវត្តដំណើរការបណ្តុះបណ្តាលគរុនិស្សិតបច្ចេកទេស និងនិស្សិតបច្ចេកវិទ្យា។អនុវត្តដំណើរការបណ្តុះបណ្តាលគរុនិស្សិតបច្ចេកទេស និងនិស្សិតបច្ចេកវិទ្យា។

Activities

  • សិក្សាស្រាវជ្រាវ និងកែលម្អកម្មវិធីសិក្សាតម្រូវការអភិវឌ្ឍនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទំនើប។
  • សហការជាមួយផ្នែក និងដេប៉ាតឺម៉ង់ដើម្បីរៀបចំកម្មវិធី សិក្សាសម្រាប់បណ្តុះបណ្តាលគរុនិស្សិត និងនិស្សិតស្រប តាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត។
  • រៀបចំកម្មវិធីសិក្សាសម្រាប់វគ្គបណ្តុះបណ្តាលពិសេស និង តម្រូវការផ្សេងៗបន្តទៀត។
  • រៀបចំផែនការ និងកម្មវិធីសិក្សារបស់និស្សិត គរុនិស្សិត សិក្ខាកាម បច្ចេកទេស និងវិជ្ជាជីវៈ។
  • សហការជាមួយបណ្តាសាស្រ្តាចារ្យជំនាញបច្ចេកទេសនានា​​ សម្រាប់ការងារកែលម្អកម្មវិធីសិក្សា។
  • អនុវត្តដំណើរការបណ្តុះបណ្តាលគរុនិស្សិតបច្ចេកទេស និង និស្សិតបច្ចេកវិទ្យា។
  • ប្រើប្រាស់ធនធានមនុស្ស និងធនធានសម្ភារៈសម្រាប់កែលម្អកម្មវិធីបណ្តុះបណ្តាលជំនាញ។
  • រៀបចំកម្មវិធីបណ្តុះបណ្តាលនូវកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ និង( វគ្គខ្លី )។
  • ទទួលភារកិច្ចផ្សេងៗទៀតដែលឯកឧត្តមនាយកប្រគល់ជូន។

Image
លោក សោម វ៉ាន់ដន
HEAD OF DEPARTMENT
ទូរស័ព្ទ៖ 012 309 556
អ៊ីម៉ែល: somvandorm@gmail.com

Image
DEPUTY HEAD
លោកស្រី ហៀក ច័ន្ទណារី
ទូរស័ព្ទ៖ 016 609 196


Mission

អភិវឌ្ឍ និងកែលម្អធនធានសិក្សាសម្រាប់រៀន និងបង្រៀនឱ្យស្របតាមវិស័យក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដោយផ្តោតទៅលើការបណ្តុះ បណ្តាលនិស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសដើម្បីលើកកម្ពស់ការបង្រៀន និង រៀនព្រមទាំងធ្វើការសិក្សាស្វែងយល់ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ចំពោះការទទួល និងផ្ទេរចំណេះដឹងលើជំនាញបច្ចេកទេសទៅតាមការរីកចម្រើន នៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងទៅអនាគត។

Goals and Purpose

  • ផលិត​ ​​​និងអភិវឌ្ឍធនធានសិក្សាប្រកបដោយគុណភាព ដើម្បីឆ្លើយតបតាមតម្រូវការប្រើប្រាស់ក្នុងការសិក្សា ​​និងការ បណ្តុះបណ្តុះបណ្តាលជំនាញបច្ចេកទេស។
  • រៀបចំ ​​​​និងបែងចែកធនធានសិក្សា តាមជំនាញឯកទេសនៃការបណ្តុះបណ្តាល។
  • ប្រែក្លាយបណ្ណាល័យឱ្យទៅជាមូលដ្ឋាននៃតម្រូវការឯកសារ និងព័ត៌មានដ៏សំបូរបែបសម្រាប់ សិក្សាស្រាវជ្រាវ។
  • ពង្រឹង និងពង្រីកការទំនាក់ទំនង ​​និងកិច្ចសហការទាំងក្នុង និងក្រៅអង្គភាពដើម្បីទទួលបានឯកសារ ​​​ឧបករណ៍សម្ភារៈ ​​​​​និងធនធានសិក្សាផ្សេងៗ ​ទុកសម្រាប់ប្រើប្រាស់ ក្នុងការងារបណ្តុះបណ្តាលបច្ចេកទេស។

Activities

  • រៀបចំនិងចងក្រង ឯកសារសម្រាប់ការបណ្តុះបណ្តាល ។
  • ផលិតឯកសារមគ្គុទ្ទេសក៍ប្រើប្រាស់សម្ភារឧបទេសសិក្សា។
  • បណ្តុះបណ្តាលបុគ្គលិក ​​​មន្ត្រី និង​​សាស្ត្រាចារ្យលើការផលិត ប្រើប្រាស់ និងថែទាំសម្ភារៈ ឧបទេស។
  • ស្រាវជ្រាវ​​​​​ និងផលិតធនធានសិក្សាថ្មីៗ​​ ឱ្យសមស្របតាម ការរីកចម្រើននៃបច្ចេកវិទ្យា ក្នុងយុគសម័យឌីជីថល។
  • គ្រប់គ្រងបុគ្គលិក និងឯកសារ សម្ភារៈផ្សេងៗ។
  • រៀបចំ ធ្វើលិខិតឧទ្ទេសនាម​​​ /​​​​​សេចក្តីជូនដំណឹង​​​ / ​​​លិខិត អញ្ជើញ / កំណត់ហេតុ។
  • រៀបចំបូកសរុប និងធ្វើរបាយការណ៍ប្រចាំខែ ប្រចាំឆ្នាំ ។
  • រៀបចំ និងត្រួតពិ​និត្យធ្វើលិខិតបទដ្ឋានផ្សេងៗ។
  • រៀបចំផែនការសកម្មភាពការងារ ​​និងលើកគម្រោងថវិកាប្រចំាឆ្នាំ។
  • ទំនាក់ទំនង​​​​​​ និងសហការ ​​​ការងារជាមួយភាគីដែលពាក់ព័ន្ធទាំងក្នុង​​ និងក្រៅអង្គភាព។
  • សម្របសម្រួលដល់និស្សិតក្នុងការស្វែងរកសៀវភៅអាន ខ្ចី និង សងត្រឡប់មកវិញ ។
  • រៀបចំសៀវភៅតាមលំដាប់លេខកូដ ប្រភេទ និងជំនាញ ។
  • រៀបចំឈ្មោះអ្នកដែលមិនទាន់សង និងទារសៀវភៅមកវិញ។
  • សិក្សាស្រាវជ្រាវពីតម្រូវការរបស់អ្នកអាន​​​​​​ ​​​​​​និងប្រមូលព័ត៌មាន សៀវភៅថ្មី ។
  • ផលិតវីដេអូ ​​និងសម្ភារៈសម្រាប់ការបណ្តុះបណ្តាល​​ ​​និងតាំងពិព័រណ៍។
  • តាមដាន ​​​និងអង្កេតការប្រើប្រាស់ធនធានសិក្សារបស់ សាស្ត្រាចារ្យ ​​​និងនិស្សិត ​​ក្នុងការស្វែងរកប្រសិទ្ធភាព និងប្រសិទ្ធផលនៃធនធានសិក្សាដើម្បីកែលម្អ។
  • ទទួល​​​ និងអនុវត្តភារកិច្ចផ្សេងៗដែលថ្នាក់ដឹកនាំប្រគល់ជូន។

Image
លោក ជ្រា សែសុគន្ធារិទ្ធ
HEAD OF DEPARTMENT
ទូរស័ព្ទ៖ 092 900 666
អ៊ីម៉ែល: bobthearith@gmail.com

Image
DEPUTY HEAD
លោក ចាន់ ភក្តី
ទូរស័ព្ទ៖ 016 553 982


Mission

ប្តេជ្ញាផ្តល់ឱកាសបណ្តុះបណ្តាល និងការបង្កើនសមត្ថភាពដល់មន្ត្រី សាស្ត្រាចារ្យ និងបុគ្គលិក​ស្របតាមបរិបទនៃតម្រូវការនាពេលបច្ចុប្បន្ន និងអនាគតដើម្បីឱ្យមន្ត្រីអាចប្រើប្រាស់បានពេញលេញនូវសក្តានុពលដែលមានប្រកប ដោយសុទិដ្ឋិនិយម នៅគ្រប់ដំណាក់កាលនៃការអភិវឌ្ឍធនធានមនុស្សឆ្ពោះ ទៅសម្រេចបាននូវបេសកកម្ម គោលដៅស្របតាមចក្ខុវិស័យ របស់វិទ្យាស្ថាន​ និងបង្កើតកិច្ចសហប្រតិបត្តិការ ​​និងបណ្តាញជាតិ អន្តរជាតិ សំដៅរួមចំណែកលើកកម្ពស់វិស័យទំនាក់ទំនង ការផ្លាស់ប្តូរបទពិសោធន៍និស្សិត សាស្ត្រាចារ្យ និងការស្វែងយល់ពីវប្បធម៌។

Goals and Purpose

  • ផ្នែកអភិវឌ្ឈន៍ធនធានមនុស្ស និងទំនាក់ទំនងអន្តរជាតិ មានបេសកកម្មកសាងសមត្ថភាពរបស់មន្ត្រី សាស្ត្រាចារ្យ និងបុគ្គលិកឱ្យមានសមត្ថភាពគ្រប់គ្រាន់​ដើម្បីជាធនធានសម្បូរ សម្រាប់បំពេញភារកិច្ចដែលគាំទ្រដល់បេសកកម្មរបស់អង្គភាព អោយឆ្ពោះទៅសម្រេចចក្ខុវិស័យរួម និងបេសកកម្ម រក្សាពង្រឹង ​​​និងពង្រីកសហប្រតិបត្តិការជាតិ ​​​និងអន្តរជាតិ អោយមានវិសាលភាពទូលំទូលាយ។

Activities

  • ចងក្រងផែនការតម្រូវការធនធានមនុស្ស និងយុទ្ធសាស្ត្រ ស្រូបយកអ្នកមានទេពកោសល្យ។
  • រៀបចំកម្មវិធីបណ្តុះបណ្តាលអភិវឌ្ឍន៍ និងលើកកម្ពស់ សមត្ថភាពបុគ្គលិក រយៈពេលខ្លី និងវែង។
  • គ្រប់គ្រងធនធានមនុស្ស​ដាក់បញ្ចូលមន្ត្រីថ្មី ការចល័តបន្ត វេន និងធ្វើបច្ចុប្បន្នភាពមន្ត្រីសរុប។
  • រៀបចំគោលនយោបាយដើម្បីលើកទឹកចិត្តបុគ្គលិក​ដោយស្មើភាព។​
  • វាស់ស្ទង់ការអនុវត្តការងាររបស់មន្ត្រី សាស្ត្រាចារ្យ។
  • អភិវឌ្ឍអង្គភាពតាមរយៈការលើកកម្ពស់ដំណើរការ និង ទំនាក់ទំនងរវាងគ្រប់ដេប៉ាតឺម៉ង់ និងផ្នែក ។
  • សិក្សាស្រាវជ្រាវ ដើម្បីផ្តួចផ្តើមបង្កើតដៃគូសហការអភិវឌ្ឍ មានដូចជា សាកលវិទ្យាល័យ អង្គការ ស្ថាប័នរដ្ឋ និងវិស័យ ឯកជន ក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ។
  • រៀបចំ រក្សាទុកទិន្នន័យ និងការបន្តសុពលភាពអនុស្សរណៈ និងកិច្ចព្រមព្រៀងទ្វេភាគី និងសហភាគី។
  • រៀបចំការចូលរួមជាសមាជិក និងវេទិកាអប់រំបណ្តុះបណ្តាល នានា ទាំងថ្នាក់ជាតិ និងអន្តរជាតិ។
  • ទំនាក់ទំនងនិស្សិត ស្ថាប័នសិក្សា និងវិស័យឯកជន ដើម្បី ផ្សព្វផ្សាយអាហារូបករណ៍ កម្មសិក្សា និងឱកាសហាត់ការ។
  • សម្របសម្រួល និងរៀបចំកម្មវិធីបន្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ ជាមួយស្ថាប័នដៃគូ។
  • រៀបចំទទួលទស្សនកិច្ចគណៈប្រតិភូអន្តរជាតិ។
  • រៀបចំស្នើ និងទទួលអ្នកស្ម័គ្រចិត្តមកបម្រើការងារនៅវិទ្យាស្ថាន។
  • សម្របសម្រួលការងាររវាងដេប៉ាតឺម៉ង់ ឬផ្នែក និងជាមួយស្ថាប័ននានា។
NTTI Hot News

វគ្គសិក្សាថ្មីសូមស្វាគមន៍ សិស្ស និស្សិត និងសិក្ខាកាមមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅ វិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស (NTTI) សិក្សាដោយឥតបង់ថ្លៃ សម្រាប់ថ្នាក់ C1-(1.5M) ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម ២៨ម៉ឺនរៀលក្នុង១ខែសម្រាប់អ្នកមានបណ្ណ វិទ្យាស្ថានទទួលចុះឈ្មោះចាប់ពីពេលនេះតទៅ វគ្គថ្មីC1នឹងចូលរៀននៅថ្ងៃទី២មករា ឆ្នាំ២០២៥ខាងមុខនេះ។ អសយដ្ឋាន ស្ថិតនៅខាងក្រោយវត្តទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ទំនាក់ទំនងលេខទូរសព្ទ ០១២ ៩៥០ ៧៧១ / ០១៥ ៧៥៥ ០០១ / ០១៦ ៧៨៦ ៥២៨ / ០៩៣ ៦៨០ ៦៧០ / ០១១ ៦៦៦ ២២៦