២ ឆ្នាំ កន្លះ (សិក្សាពេញម៉ោង និងក្រៅម៉ោង ចំនួន ១២០ ក្រឌីត)
វិស្វករអគ្គិសនីមនាអាទិភាពខ្ពស់ក្នុងសង្គម ដែលមានបច្ចេកវិទ្យាទំនើបសព្វថ្ងៃ ដោយសារពួកគេមានចំណេះដឹង និងជំនាញ ភាពប៉ិនប្រសប់ខាងផ្នែកអេឡិចត្រូនិច គ្រឿងស្វ័យប្រតិកម្ម និងបច្ចេកវិទ្យាកុំព្យូទ័រ ។និស្សិតដែលបញ្ចប់ការ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា វិស្វកម្មអគ្គិសនី អាចរកការងារបានក្នុងវិស័យខ្សែភ្លើង ទ្រឹស្តីព័ត៌មាន ឬក៏ទទួល បាននូវជំនាញ ច្បាស់លាស់ ផ្នែកខាងគ្រឿងអេឡិចត្រូនិចតូចៗ, វិស្វកម្មជីវឱសថសាស្ត្រ ការបង្កើត ប្រព័ន្ធឌីជីថល ឬក៏ Microwave និង វិស្វកម្មតម្លើងបង្គោលអង់តែនផ្សេងៗ ។ កម្មវិធីថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាវិស្វកម្មអគ្គិសនី ផ្តល់មូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃការ រចនាបណ្តាញ អគ្គិសនីក្នុងអគារ និស្សិតនឹងទទួលបាននូវ ចំណេះដឹង ចំណេះធ្វើ ផ្នែកគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា មេកានិចសម្រាប់ វិស្វកម្ម សៀគ្វីអគ្គិសនី កម្មវិធីកុំព្យូទ័រ និង Thermodynamics ។ កម្មវិធីផ្តល់នូវបទពិសោធន៍ការងារជាក់ស្តែង ក៏ដូចជាទ្រឹស្តី ដែលតម្រូវឱ្យសិស្សមានជំនាញ ដែល ទីផ្សារប្រកូតប្រជែងត្រូវការ ហើយក៏ដើម្បីស្វែងរកការងារក្នុងវិស័យផលិតកម្មអេឡិចត្រូនិច ក៏ដូចជាជំនាញអនុវត្តគ្រប់ប្រភេទខាងផ្នែកទំនាក់ទំនង និងអង្គការរៀបចំព័ត៌មាន។
មុខវិជ្ជាសិក្សា
ឱកាសការងារ
និស្សិតនៃវិទ្យាស្ថាន NTTI បញ្ចប់ការសិក្សាដែលមានការអប់រំល្អ ទាំងចំណេះដឹងមូលដ្ឋាន និងជំនាញវិជ្ជាជីវៈ ដើម្បីឱ្យក្លាយជាវិស្វករស៊ីវិលដែលមានគុណភាពខ្ពស់សម្រាប់តម្រូវការនៃសង្គម។