បរិញ្ញាបត្រ បច្ចេកវិទ្យាព័ត៌មានវិទ្យា

បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មានវិទ្យា ( រយៈពេល ៤.៥ឆ្នាំ សិក្សាពេញម៉ោង ចំនួន ១៧០ក្រេឌីត )

បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មានវិទ្យា នឹងបណ្តុះបណ្តាលនិស្សិតសម្រាប់ការងារយ៉ាងច្រើនក្នុងវិស័យព័ត៌មានវិទ្យាទូទៅ បណ្តាញកុំព្យូទ័រ ប្រព័ន្ធប្រតិបត្តិការ ការគ្រប់គ្រងទិន្នន័យ សេដ្ឋកិច្ចអេឡិចត្រូនិច បង្កើតគេហទំព័រ គ្រប់គ្រងគម្រោង Multimedia ឬក៏សុវត្ថិភាពព័ត៌មាន។ និស្សិតក៏មានជម្រើសស្វែងរកជំនាញទូទៅដោយ ការរួមបញ្ជូលគ្នាជាមួយ ថ្នាក់ពាណជ្ជិកម្ម ដើម្បីអោយមាន ចំណេះដឹងកាន់តែច្រើន ហើយអាចធ្វើអោយច្បាស់លាស់ក្នុងជំនាញ ដូចជាឧបករណ៍ កំសាន្តផ្សេងៗ ។

បច្ចេកវិទ្យាព័ត៌មានគឺជាវិទ្យាសាស្ត្រដែលមនុស្ស អង្គការនានា ពាណិជ្ជកម្ម ប្រើប្រាស់ពាសពេញពិភពលោក ដើម្បីបង្កើន រក្សាទុក ដំណើរការ និងធ្វើទិន្នន័យតាមវិធីដ៏មានប្រសិទ្ធិភាពជាច្រើន ។ ការរីកចំរើនផ្នែកព័ត៌មានវិទ្យា គឺពិតជាមានសារៈសំខាន់ ក្នុងឧស្សាហកម្ម គ្រប់ប្រភេទនៅលើពិភពលោក ដូច្នេះតម្រូវការអ្នកបច្ចេកទេស ខាងព័ត៌មានវិទ្យាក៏មានច្រើនណាស់ដែរ។ ហេតុនេះ ហើយបានជាមានការធ្វើ សមាហរណកម្មនៃមុខវិជ្ជាជា ច្រើនក្នុងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន។ ជាឧទាហរណ៍ មុខវិជ្ជា ព័ត៌មានវិទ្យា មានការសិក្សាផ្តោតសំខាន់ ទៅលើផ្នែកអប់រំ វេជ្ជសាស្ត្រ ធនាគារ រដ្ឋាភិបាល កងទ័ព ឬក៏ឧស្សាហកម្មកម្សាន្ត ។

Image


ការសិក្សា បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មានវិទ្យា នឹងផ្តល់អោយអ្នកនូវសមត្ថភាពចាំបាច់សម្រាប់ក្រុមហ៊ុននានា និងឯកជន ក្នុងការដោះស្រាយបញ្ហា ជំនួញដោយការបង្កើត និងរក្សាទុកតាមរយៈព័ត៌មានវិទ្យា សមស្របតាមកាលៈទេសៈ និងឧស្សហកម្ម។ មុខរបរនេះ ជួយពង្រីកការរកស៊ីរបស់ក្រុមហ៊ុន និងអង្គការនានា ហើយវាជាផ្នែកដ៏មានសារៈសំខាន់នៃសេដ្ឋកិច្ចសាកលលោក។ ក្នុងការធ្វើសមាហរណកម្ម ពាណិជ្ជកម្មអោយរីកលូតលាស់ អ្នកជំនាញខាងព័ត៌មានវិទ្យា បានជួយសម្រួលខាងបច្ចេកវិទ្យាកុំព្យូទ័រ ការគ្រប់គ្រងបណ្តាញ និងកម្មវិធីកុំព្យូទ័រ ដូច្នេះ អង្គការអាចផ្តល់សេវាកម្មល្អប្រសើរ និងច្រើនជាងមុន ដើម្បីអោយកាន់តែមាន ប្រសិទ្ធិភាព និងផលចំណេញ។ បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មាន ចាប់ផ្តើមដោយការអប់រំផ្នែកដំណោះស្រាយបញ្ហា និងរួមបញ្ជូលគ្នា នូវជំនាញមូលដ្ឋានគ្រឹះដែលចាំបាច់សម្រាប់ ធ្វើដំណោះស្រាយបញ្ហា នៅតាមក្រុមហ៊ុនផ្សេងៗ ដែលត្រូវការប្រព័ន្ធជាក់លាក់មួយ ដើម្បីរក្សាទុក និងទាញយកទិន្នន័យរបស់ពួកគេ។

ក្នុងកម្មវិធីបរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មាន អ្នកនឹងទទួលបាននូវចំណេះដឹងមូលដ្ឋានគ្រឹះជាមុន។ ទាំងនេះរួមបញ្ជូលនូវម៉ោង សិក្សាខាងផ្នែកសរសេរ ទំនាក់ទំនងពាណិជ្ជកម្ម ការសរសេរកម្មវិធីកុំព្យូទ័រសម្រាប់គ្រប់គ្រង និន្នន័យផ្សេងៗ ការបង្កើតគេហទំព័រ សេចក្តីផ្តើម databases តក្កវិទ្យា បញ្ញត្តិស្ថិតិ បញ្ហាសាកលលោក និងមុខវិជ្ជាផ្សេងៗជាច្រើនទៀត។ ថ្នាក់ខ្ពស់ នឹងរួមមាននូវតម្រូវ ការមូលដ្ឋានគ្រឹះនៃការសរសេរកម្មវិធី Databases សុវត្ថិភាពព័ត៌មាន និងតបណ្តាញ។ មុខវិជ្ជាដទៃទៀតមានដូចជា ក្រាហ្វិច កុំព្យូទ័រ ប្រព័ន្ធប្រតិបត្តិការ ការបង្កើតគេហទំព័រ និងការអនុវត្តន៍បច្ចេកវិទ្យាឧបករណ៍កម្សាន្ត និងមុខវិជ្ជាពាក់ព័ន្ធនឹង IT ដទៃ ទៀតដែលចាំបាច់សម្រាប់ជំនាញនេះ។ និស្សិតក៏ត្រូវបំពេញ គម្រោងចុងក្រោយផងដែរ ដើម្បីបញ្ចប់ការសិក្សា។ កម្មវិធីសិក្សាផ្នែក បរិញ្ញាបត្រព័ត៌មានវិទ្យាក៏ត្រូវបានរៀបចំឡើង ដើម្បីបណ្តុះបណ្តាលនិស្សិត អោយក្លាយជាអ្នកជំនាញតាមឧស្សាហកម្ម ផ្សេងៗផងដែរ។ ជាឧទាហរណ៍ ប្រសិនបើអ្នកចង់ធ្វើការផ្នែក IT ទូទៅនៅតាមក្រុមហ៊ុននានា អ្នកអាចចាប់យកជំនាញដូចជា ទីផ្សារ ការធ្វើជំនួញ តាមអេឡិចត្រូនិច ការគ្រប់គ្រងធនធានមនុស្ស គោលការណ៍គ្រឹះគណនេយ្យ ការគ្រប់គ្រងប្រតិបត្តិការ ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងគម្រោង សីលធម៌វិជ្ជាជីវៈផ្នែកជំនួញ និងពាណិជ្ជកម្មអន្តរជាតិ ដើម្បីទទួលបានមុខតំណែង ជាអ្នកគ្រប់គ្រងតាមសាជីវកម្មធំៗ។ ជំនាញដែលអ្នករៀន ក្នុងកម្មវិធីបរិញ្ញាបត្របច្ចេកវិទ្យា ព័ត៌មានវិទ្យារួមមាន ជំនាញដោះស្រាយបញ្ហា ជំនាញទំនាក់ទំនង ការគ្រប់គ្រងគម្រោង ជំនាញគិត និងវិភាគ និងជំនាញបច្ចេកទេស។


ផែនការសិក្សាមេរបស់ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មានវិទ្យា (៤ ឆ្នាំ)

Subject Y 1 Y 2 Y 3 Y 4 Y 5
S 1 S 2 S 1 S 2 S 1 S 2 S 1 S 2 S 1
1 Soft Skill
2 Social Science
3 Microsoft Office
4 Beginner Web Programming
5 Mathematics For Computing
6 Structured Programming (C Programming)
7 PC Troubleshooting and Maintenances
8 AI4 Everyone
9 English For Computing
10 Computer Design and Publishing
11 Object Oriented Programming
12 Microsoft SQL Server
13 Dynamic Web Programming
14 Computer Networking
15 Interactive Multimedia Design
16 Data Structure and Algorithm
17 Mikrotik & Unifi
18 Python Programming
19 Software Project Development
20 Native Mobile Application
21 System Server Administration (Win & Lin)
22 System Analysis and Design
23 Web Application Development
24 Cisco Routing and Switching
25 Cyber and Network Security
26 Mobile Application Framework
27 IT Project Management
28 Research Methodology
29 Introduction To Virtual Reality (VR)
30 UI/UX Design
31 Arduino Bootcamp
32 Tech Entrepreneurship
33 M2M Communication System
34 Thesis

ឱកាសការងារ

ឱកាសការងារក្នុងវិស័យព័ត៌មានវិទ្យាគឺស្ទើរតែមិនអាចកំណត់បាន។ នេះដោយសារតែគ្រប់ពាណិជ្ជកម្ម ទាំងអស់សុទ្ធតែប្រើកុំព្យូទ័រដើម្បីរក្សាទុកឯកសារ បញ្ជូន និងទាញយកទិន្នន័យដើម្បីផ្គត់ផ្គង់ទំនិញ និងសេវាកម្មដល់អតិថិជនរបស់ពួកគេ។ ក្នុងនាមអ្នកជាអ្នកអាជីពខាងផ្នែក IT អ្នកអាចជ្រើសរើសក្រុមហ៊ុនណាមួយក៏បាន ហើយអ្នកអាចផ្លាស់ប្តូរសមត្ថភាពរបស់អ្នកអោយត្រូវតាមតម្រូវការសេវាកម្មរបស់ក្រុមហ៊ុននោះ។ ប្រសិនបើអ្នកមានជំនាញខ្ពស់ខាងផ្នែកឧស្សាហកម្ម អ្នកនឹងទទួលបានការងារភ្លាមៗ នៅក្រោយពេលបញ្ចប់ការសិក្សា។ បរិញ្ញបត្រព័ត៌មានវិទ្យា នឹងបណ្តុះបណ្តាលនិស្សិតសម្រាប់មុខរបរ ខាងផ្នែកព័ត៌មានវិទ្យាយ៉ាងច្រើន។ មុខរបរផ្នែកនេះរួមមាន អ្នកគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ និងព័ត៌មាន អ្នកគ្រប់គ្រងប្រព័ន្ធ, អ្នកគ្រប់គ្រងទិន្នន័យ និងវិភាគប្រពន្ធ័កុំព្យូទ័រ។ មានក្រុមហ៊ុន កាន់តែច្រើនដែលផ្លាស់ប្តូរ ឆ្ពោះទៅកាន់ការប្រើប្រាស់ប្រព័ន្ធ Internet និងតបណ្តាញកុំព្យូទ័រសម្រាប់ផ្ទៃក្នុង ហើយនិងគ្រប់គ្រងទិន្នន័យតាមកុំព្យូទ័រ ដើម្បីតម្រឹមប្រព័ន្ធប្រតិបត្តិការ និងធ្វើជំនួញ។ ដូច្នេះ ក្រុមហ៊ុនទាំងអស់នោះ ត្រូវការអ្នកមាន ជំនាញច្បាស់លាស់ ដើម្បគ្រប់គ្រងទិន្នន័យ និងដោះស្រាយបញ្ហា ខាងបច្ចេកវិទ្យាទាំងអស់នោះ។

NTTI Hot News

វគ្គសិក្សាថ្មីសូមស្វាគមន៍ សិស្ស និស្សិត និងសិក្ខាកាមមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅ វិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស (NTTI) សិក្សាដោយឥតបង់ថ្លៃ សម្រាប់ថ្នាក់ C1-(1.5M) ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម ២៨ម៉ឺនរៀលក្នុង១ខែសម្រាប់អ្នកមានបណ្ណ វិទ្យាស្ថានទទួលចុះឈ្មោះចាប់ពីពេលនេះតទៅ វគ្គថ្មីC1នឹងចូលរៀននៅថ្ងៃទី២មករា ឆ្នាំ២០២៥ខាងមុខនេះ។ អសយដ្ឋាន ស្ថិតនៅខាងក្រោយវត្តទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ទំនាក់ទំនងលេខទូរសព្ទ ០១២ ៩៥០ ៧៧១ / ០១៥ ៧៥៥ ០០១ / ០១៦ ៧៨៦ ៥២៨ / ០៩៣ ៦៨០ ៦៧០ / ០១១ ៦៦៦ ២២៦