Facilities Study of National Technical Training Institute

វិធីសាស្ត្រវាយតម្លៃ

NTTI

គ្រូបង្រៀនត្រូវទទួលខុសត្រូវចំពោះការវាយតម្លៃការសិក្សារបស់សិស្សម្នាក់ៗលើមុខវិជ្ជាដែលខ្លួនបង្រៀន ការវាយតម្លៃអាចផ្អែកលើតេស្តពេញមួយវគ្គសិក្សា ឬការប្រឡងសរសេរ ឬក៏ទម្រង់នៃការប្រឡងផ្សេងៗទៀត ឬក៏ជាការលាយបញ្ជូលគ្នានៃវិធីសាស្ត្រទាំងអស់។ ត្រូវមានការប្រឡងបញ្ចប់មួយនៅចុងបញ្ចប់នៃឆមាស។ វគ្គសិក្សាទាំងអស់ លើកលែងតែសារណាត្រូវបានដាក់ពិន្ទុនៅចុងបញ្ចប់នៃឆមាសដោយផ្អែកលើប្រព័ន្ធនៃការដាក់ពិន្ទុមួយ ដែលត្រូវអនុម័តយល់ព្រមដោយវិទ្យាស្ថាន។ គ្រូបង្រៀនត្រូវជូនព័ត៌មនាដល់សិស្សទាំងអស់នៅចុងសប្តាហ៍ទី ១ នៃវគ្គសិក្សាអំពីវិធីសាស្ត្រវាយតម្លៃ និង យកមកអនុវត្ត ។

ប្រព័ន្ធដាក់ពិន្ទុ

NTTI

ពិន្ទុចុងក្រោយនៃវគ្គសិក្សានីមួយៗនឹងដាក់ឱ្យដោយផ្អែកលើភ័ស្តុតាងវិនិច្ឆ័យដូចខាងក្រោម ៖

  • ♦ ការចូលរួមនៅក្នុងថ្នាក់ : ១០/១០០
  • ♦ ការប្រឡងពាក់កណ្តាលឆមាស និងមន្ទីរពិសោធន៍ : ១៥/១០០
  • ♦ កិច្ចការស្រាវជ្រាវ : ១៥/១០០
  • ♦ ប្រឡងបញ្ចប់ឆមាស : ៦០/១០០
  • ♦ ប្រឡងបញ្ចប់ឆមាស : ៦០/១០០

ពិន្ទុផ្តល់ឱ្យសិស្ស-និស្សិតម្នាក់ៗសម្រាប់វគ្គសិក្សានីមួយៗ គឺផ្អែកលើប្រព័ន្ធជាលេខ។ នៅក្នុងការគណនាមធ្យមភាគ របស់ពិន្ទុ សរុប រូបមន្តខាងក្រោមត្រូវបានគេយកមកប្រើប្រាស់ ៖

ពិន្ទុសរុប = ពិន្ទុមធ្យមនៃគ្រប់មុខវិជ្ជាទាំងអស់ + ពិន្ទុប្រឡងបញ្ចប់/២

  • និទ្ទេស A+ = 95 —100
  • និទ្ទេស A = 90 —94
  • និទ្ទេស A- = 85 —89
  • និទ្ទេស B+ = 80 —84
  • និទ្ទេស B = 75 —79
  • និទ្ទេស B- = 70 —74
  • និទ្ទេស C+ = 65 —70
  • និទ្ទេស C = 60 —64
  • និទ្ទេស C- = 50 —59
  • និទ្ទេស D = < 50
  • និទ្ទេស E = អវត្តមាននៅពេលប្រឡង

ការការពារសារណា

NTTI

ការងារស្រាវជ្រាវ ត្រូវបានរៀបចំឡើងដោយកម្មាធិការបច្ចេកទេស ដោយមើលការខុសត្រូវទៅលើប្រធានបទសម្រាប់សិក្សាស្រាវជ្រាវ និងផ្នែកផ្សេងៗដែលពាក់ព័ន្ធ។ ការការពារសារណារួមមានការធ្វើបទបង្ហាញទៅលើប្រធានបទស្រាវជ្រាវ ហើយនិងការការពារពីនិស្សិតម្នាក់លើការរកឃើញរបស់ពួកគេ។ សមាជិក គណកម្មាធិការធ្វើការកត់ត្រា និងដាក់ពិន្ទុលើក្រដាស ដាក់ពិន្ទុដែលផ្តល់ឱ្យដោយការិយាល័យសិក្សា ។ របាយការណ៍ដែលអាចទទួលយកបាន នឹងត្រូវកំណត់និទ្ទេស “ល្អប្រសើរ ល្អណាស់ ល្អបង្កួរ ប្ញុ មធ្យម” ការវាយតម្លៃផ្អែកលើគុណភាពរបស់សារណា និងសមត្ថភាពក្នុងការធ្វើបទបង្ហាញរបស់និស្សិតម្នាក់ៗ ។

ការវាយតម្លៃការសិក្សា

សម្រាប់និស្សិតឆ្នាំសិក្សាទី ១ ទី ២ និង ទី ៣

  • ♦ ប្រសិនបើពិន្ទុសរុបរបស់សិស្សតិចជាង ៥០ ឬក៏និស្សិតរបូនោះអវត្តមានដោយមានច្បាប់នៅពេលប្រឡង និស្សិត រូបនោះនឹងត្រូវអនុញ្ញាតិធ្វើការប្រឡងសងតែម្តងគត់ ដែលថ្ងៃ ខែប្រឡងត្រូវបានកំណត់ដោយវិទ្យាស្ថាន
  • ♦ ប្រសិនបើពិន្ទុប្រឡងសងទាបជាង ៥០ ឬនិស្សិតរូបនោះអវត្តមាននៅថ្ងៃប្រឡងសង និស្សិតរូបនោះ នឹងត្រូវរៀនមុខ វិជ្ជានោះឡើងវិញ។
  • ♦ និស្សិតដែលធ្លាក់មុខវិជ្ជាណាមួយ នឹងត្រូវធ្វើការប្រឡងសងសំរាប់មុខវិជ្ជានោះវិញ ហើយត្រូវ ធ្វើការបង់ប្រាក់ សំរាប់ការអនុញ្ញាត។
  • ♦ ពិន្ទុសរុបខ្ពស់បំផុតសំរាប់ប្រឡងសងគឺ ៥០ តែប៉ុណ្ណោះ
  • ♦ និស្សិតគ្រប់រូបត្រូវបំពេញគ្រប់លក្ខខណ្ឌ ការវាយតំលៃជាប្រចាំមុនពេលធ្វើការប្រឡងឆមាស ប្រសិនបើមិន ដូចនោះទេ និស្សិតរបូនោះនឹងទទួលបានពិន្ទុសូន្យមុនពេលធ្វើការប្រឡងឆមាស ។
  • ♦ ប្រសិនបើនិស្សិតណាម្នាក់ប្រឡងធ្លាក់ ៣ មុខវិជ្ជា ឬច្រើនជាង ៣ បន្ទាប់ពីការប្រឡងសង និស្សិតរូបនោះនឹងត្រូវ រៀនត្រួតថ្នាក់ដោយស្វ័យប្រវត្តិ។
  • ♦ និស្សិតដែលប្រឡងជាប់គ្រប់មុខវិជ្ជា ឬធ្លាក់តែ ២ មុខវិជ្ជានឹងត្រូវបានអនុញ្ញាតអោយឡើងថ្នាក់
  • ♦ និស្សិតម្នាក់នឹងត្រូវធ្វើការប្រឡងសង ចំពោះមុខវិជ្ជាដែលត្រូវរៀនឡើងវិញ នៅឆ្នាំបន្ទាប់ដែលថ្ងៃប្រឡងត្រូវបាន កំណត់ដោយវិទ្យាស្ថាន។

សម្រាប់និស្សិតឆ្នាំទី ៤ និង ទី ៥

  • ♦ និស្សិតម្នាក់ត្រូវប្រឡងអេយាជាប់ ចំពោះមុខវិជ្ជាដែលខ្លួនត្រូវរៀនឡើងវិញ ក្នុងឆ្នាំសិក្សាមុនៗ មុនពេលអនុញ្ញាត អោយប្រឡងឆមាសឆ្នាំទី៤ និងទី៥។
    • បន្ទាប់ពីប្រឡងឆមាស និស្សិតដែលប្រឡងធ្លាក់មុខវិជ្ជាណាមួយ នឹងត្រូវធ្វើការប្រឡងសង ចំពោះមុខ វិជ្ជានោះ។
    • ប្រសិននិស្សិតរូបនោះនៅតែធ្លាក់មុខវិជ្ជានោះ បន្ទាប់ពីប្រឡងសង និស្សិតរូបនោះនឹងត្រូវធ្វើការ ប្រឡង សងជាលើកចុងក្រោយ។
  • ♦ ប្រសិនបើនិស្សិតប្រឡងធ្លាក់តែមួយមុខវិជ្ជា បន្ទាប់ពីប្រឡងសងជាលើកចុងក្រោយ និស្សិតរូបនោះ នឹងត្រូវ ឬមិន ត្រូវបានអនុញ្ញាតអោយចូលរួមការប្រឡងបញ្ចប់ ការសិក្សាឡើយអាស្រ័យលើការសំរេចចិត្ត របស់គណៈគ្រប់គ្រងរបស់វិទ្យាស្ថាន។
  • ♦ ប្រសនិបើនិស្សិតណាម្នាក់ប្រឡងធ្លាក់ច្រើនជាងពីរមុខវិជ្ជា បន្ទាប់ពីការប្រឡងសងលើកចុងក្រោយ និស្សិតរូប នោះនឹងមិនត្រូវបានអនុញ្ញាតអោយចូលរួមការប្រឡងបញ្ចប់ការសិក្សាទេ។ និស្សិតរូបនោះនឹងត្រូវបង់ប្រាក់ ដើម្បីទទួលបានការអនុញ្ញាតអោយរៀនមុខវិជ្ជាទាំងអស់ឡើងវិញ។ និស្សិតរូបនោះត្រូវបន្តការសរសេរសារណាជាក្រុម រហូតដល់ចប់ដើម្បីអោយរូបគេអាចយកសារណានោះមកធ្វើការការពារនាពេលចុងក្រោយ។
  • ♦ ប្រសិនបើនិស្សិតណាម្នាក់ប្រឡងបញ្ចប់ការសិក្សាធ្លាក់ និស្សិតរូបនោះនឹងត្រូវរងចាំការប្រឡងបញ្ចប់ការសិក្សាជាមួយនឹងនិស្សិតជំនាន់ក្រោយទៀតជាលើកទី២។ ប្រសិនបើនិស្សិតរូបនោះនៅតែប្រឡងធ្លាក់ទៀត និស្សិតរូបនោះត្រូវរងចាំធ្វើការប្រឡងបញ្ចប់ការសិក្សាជាមួយនិស្សិតមួយជំនាន់ទៀត ហើយត្រូវធ្វើការបង់ថ្លៃដើម្បីសុំការអនុញ្ញាត។

សម្រាប់ឆមាសនីមួយៗគួរមាន ៖

  • ♦ ការប្រឡងមួយសំរាប់មុខវិជ្ជានីមួយៗ
  • ♦ កិច្ចការស្រាវជ្រាវមួយ
  • ♦ ការប្រឡងបញ្ចប់មួយសំរាប់មុខវិជ្ជានីមួយៗ

ប្រសិនបើពិន្ទុរបស់និស្សិតណាម្នាក់សំរាប់មុខវិជ្ជាណាមួយ តិចជាង ៥០ មានន័យថា និស្សិតរូបនោះធ្លាក់មុខវិជ្ជានោះហើយនឹងត្រូវធ្វើការប្រឡងសងសំរាប់មុខវិជ្ជានោះវិញនៅចុងឆ្នាំសិក្សា។

សម្រាប់និស្សិតថ្នាក់ជាន់ខ្ពស់បច្ចេកទេស

  • ♦ និស្សិតម្នាក់ៗត្រូវធ្វើការប្រឡងសង សំរាប់មុខវិជ្ជាដែលខ្លួនត្រូវរៀនសង មុនពេលត្រូវបានអនុញ្ញាតអោយធ្វើ ការប្រឡងបញ្ចប់ការសិក្សា។
  • ♦ ប្រសិនបើនិស្សិតណាម្នាក់ធ្លាក់មុខវិជ្ជាណាមួយ បន្ទាប់ពីការប្រឡងលើកចុងក្រោយនិស្សិតរូបនោះនឹងត្រូវបានអនុញ្ញាតអោយធ្វើការប្រឡងបញ្ចប់ការសិក្សា ប៉ុន្តែវិទ្យាស្ថាននឹងមិនចេញសញ្ញាបត្រអោយដល់និស្សិតរូបនោះទេ ប្រសិនបើ គេមិនអាចប្រឡងជាប់មុខវិជ្ជាដែលធ្លាក់នោះ។
  • ♦ មុខវិជ្ជាដែលនឹងត្រូវបញ្ជូលទៅក្នុងការប្រឡងបញ្ចប់ការសិក្សា នឹងត្រូវជ្រើសរើសដោយវិទ្យាស្ថាន ហើយពិន្ទុ សរុបសំរាប់ការប្រឡងគឺ ១០០។
  • ♦ ប្រសិនបើនិស្សិតណាម្នាក់ ្របឡងបញ្ចប់ការសិក្សាធ្លាក់ និស្សិតរូបនោះនឹងត្រូវរងចាំការប្រឡងបញ្ចប់ការសិក្សា ជាមួយនិស្សិតជំនាន់ក្រោយទៀត ហើយត្រូវធ្វើការបង់ប្រាក់ដើម្បីសុំការអនុញ្ញាតអោយចូលប្រឡង។
  • ♦ និស្សិតគ្រប់រូបត្រូវបំពេញលក្ខខណ្ឌខាងក្រោម មុនពេលទទួលសញ្ញាបត្រ \“ជាន់ខ្ពស់បច្ចេកទេស\”
    • និស្សិតគ្រប់រូបត្រូវប្រឡងជបា់គ្រប់មុខវិជ្ជាទាំងអស់
    • និស្សិតគ្រប់រូបត្រូវប្រឡងជាប់ការប្រឡងបញ្ចប់ការសិក្សា

ព្រឹត្តិបត្រពិន្ទុ

  • ព្រឹត្តិបត្រពិន្ទុផ្លូវការ បានរៀបចំសំរាប់និស្សិតគ្រប់ៗរូបតាមលំដាប់មុខវិជ្ជា និងពិន្ទុចុងក្រោយនឹងត្រូវបានចុះបញ្ជីនៅ លើព្រឹត្តិបត្រពិន្ទុ រួមជាមយួនឹងព័ត៌មានទាក់ទងនឹងសារណាប្រសិនបើសាកសម។
  • ច្បាប់ថតចម្លងព្រឹត្តិបត្រពិន្ទុនិងឹត្រូវចេញដោយការិយាល័យសិក្សា ដល់និស្សិតតែត្រូវបង់ប្រាក់ ចំនួន ២០០០ រៀល ក្នុងមួយច្បាប់សំរាប់ថ្លៃសេវាកម្ម។

អាកប្បកិរិយារបស់សិស្ស

និស្សិតគ្រប់រូបត្រូវអនុវត្តតាមច្បាប់ និងបទបញ្ជាដូចខាងក្រោម ៖

  • ♦ បង្ហាញករាគោរពចំពោះអ្នកដ៏ទៃ និងវិទ្យាស្ថាន
  • ♦ ថែរក្សាតម្លៃវប្បធម៌ សីលធម និងសុជីវធម៌ល្អក្នុងការរស់នៅក្នុងសង្គមជាតិ
  • ♦ បង្ហាញភាពស្មោះត្រង់នៅក្នុងការសិក្សា និងការប្រឡង
  • ♦ មិនធ្វើសកម្មភាពអ្វីដែលរំខានដល់អ្នកនៅក្នុងថ្នាក់ និងការរីកចំរើនរបស់និស្សិតផ្សេងៗទៀត
  • ♦ ហាមជក់បារី និងប្រើទូរស័ព្ទដៃនៅក្នុងថ្នាក់រៀន បណ្ណាល័យ និង មន្ទីរពិសោធន៍
  • ♦ ហាមលេងល្បែងស៊ីសង និង យកអាវុធជាតិផ្ទុះ មកក្នុងបរិវេណវិទ្យាស្ថាន
  • ♦ ហាមលួច ឬ បំផ្លាញទ្រព្យសម្បត្តិរបស់វិទ្យាស្ថាន និងមិត្តរួមថ្នាក់

គណៈកម្មាធិការវិន័យ

  • គណៈកម្មាធិការវិន័យ ដាក់ពិន័យនិស្សិតគ្រប់រូបដែលមានអកប្បកិរិយាមិនសមរម្យ ឬ អវត្តមានញឹកញាប់។ គណៈ កម្មាធិការវិន័យរួមមាន អ្នកតំណាងគណៈគ្រប់គ្រងវិទ្យាស្ថានប្រធានដេប៉ាតឺម៉ង់និងប្រធានការិយាល័យ។
NTTI
NTTI Hot News

វគ្គសិក្សាថ្មីសូមស្វាគមន៍ សិស្ស និស្សិត និងសិក្ខាកាមមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅ វិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស (NTTI) សិក្សាដោយឥតបង់ថ្លៃ សម្រាប់ថ្នាក់ C1-(1.5M) ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម ២៨ម៉ឺនរៀលក្នុង១ខែសម្រាប់អ្នកមានបណ្ណ វិទ្យាស្ថានទទួលចុះឈ្មោះចាប់ពីពេលនេះតទៅ វគ្គថ្មីC1នឹងចូលរៀននៅថ្ងៃទី២មករា ឆ្នាំ២០២៥ខាងមុខនេះ។ អសយដ្ឋាន ស្ថិតនៅខាងក្រោយវត្តទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ទំនាក់ទំនងលេខទូរសព្ទ ០១២ ៩៥០ ៧៧១ / ០១៥ ៧៥៥ ០០១ / ០១៦ ៧៨៦ ៥២៨ / ០៩៣ ៦៨០ ៦៧០ / ០១១ ៦៦៦ ២២៦