ម៉ាស្ទ័របច្ចេកវិទ្យាវិស្វកម្មអគ្គិសនី ( រយៈពេល ០២ឆ្នាំ សិក្សាក្រៅម៉ោង ចំនួន ៦០ក្រេឌីត )
ថ្នាក់ម៉ាស្ទ័របច្ចេកវិទ្យាវិស្វកម្មអគ្គិសនី បណ្តុះបណ្តាលនិស្សិតលើជំនាញទំនាក់ទំនង និងភាពជាអ្នកដឹកនាំដែល ចាំបាច់សម្រាប់ អាជីពជាវិស្វករអគ្គិសនី។ និស្សិតកម្រិតម៉ាស្ទ័របច្ចេកវិទ្យាវិស្វកម្មអគ្គិសនី នឹងទទួលបានការ បណ្តុះបណ្តាល ជំនាញឈានមុខគេ ខាងផ្នែកគណិតវិទ្យា វិទ្យាសាស្ត្រ ការសម្រេចចិត្ត និងដំណោះស្រាយបញ្ហា ។ ពួកគេនឹងក្លាយ ជាអ្នកជំនាញការខាងផ្នែកសេវាកម្ម បច្ចេកវិទ្យា និងអភិវឌ្ឍន៍ ជំនាញការរចនា និងកសាងអគារ ដែលបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗ ដើម្បីធ្វើការជាមួយ ស្ថាបត្យករក្នុងការរចនា អគារផ្សេងៗ។ ក្នុងនាមជាអ្នកវិស្វករអគ្គិសនី អ្នកនឹងរួមចំណែកក្នុងក្រុមគាំទ្រការសម្រេចចិត្តដែលផ្តោត សំខាន់លើ ដំណោះស្រាយបញ្ហា និងវិធីសាស្ត្រអង្កេតសម្រាប់ដោះស្រាយបញ្ហា។ និស្សិតទាំងអស់នឹងបង្កើនជំនាញភាពជាអ្នក ដឹកនាំរបស់ពួកគេ ហើយនឹងក្លាយជាអ្នកដឹកនាំ ក្រុមដែលមានសមត្ថភាពប្រឹក្សាជាដៃគូក្នុងការសម្រេចចិត្ត និងដោះស្រាយបញ្ហា។ និស្សិតដែលបញ្ចប់ថ្នាក់ម៉ាស្ទ័របច្ចេកវិទ្យា សមត្ថភាពផ្នែកជំនាញទំនាក់ទំនងតាមរយៈផ្ទាល់ និងតាមរយៈលិខិត នឹងត្រូវបានពង្រឹង ហើយអ្នកនឹងមានការអភិវឌ្ឍន៍ផ្នែកការងារ បច្ចេកទេសក្នុងវិស័យរបស់អ្នក។ មូលដ្ឋានគ្រឹះនៃអាជីពរបស់អ្នក គឺជាសមត្ថភាពរបស់អ្នក ក្នុងការធ្វើការជាក្រុម។ ក្នុងការជ្រើសរើស ស្វែងរកសញ្ញាបត្រថ្នាក់ម៉ាស្ទ័របច្ចេកវិទ្យាវិស្វកម្មអគ្គិសនី អ្នកនឹងស្ថិតនៅក្នុងតម្រូវការ និងផលកម្រៃខ្ពស់។ ការប្តេជ្ញាចិត្តយ៉ាងមុតមាំនឹងមានសារៈសំខាន់ក្នុងការរក្សាបរិយាកាសការងារខ្ពស់ ដោយអាស្រ័យលើបំលាស់ប្តូរ ញឹកញាប់ក្នុងបច្ចេកទេសឧស្សាហកម្ម ។ និស្សិតដែលបញ្ចប់ការសិក្សាក្នុងវិស័យវិស្វកម្មអគ្គិសនី អាចស្វែងរការងារក្នុងមុខ តំណែងអ្នកដឹកនាំក្នុងជួររដ្ឋាភិបាល អ្នកស្រាវជ្រាវ និងការប្រកបអាជីវកម្មផ្នែកបច្ចេកទេស ។
ផែនការមេសម្រាប់កម្មវីធីថ្នាក់ម៉ាស្ទ័របច្ចេកវិទ្យាវិស្វកម្មអគ្គិសនី ' ការគ្រប់គ្រងប្រព័ន្ធថាមពល (PSM) ' (រយៈពេល ២ឆ្នាំ)
ល.រ | មុខវិជ្ជាសិក្សា |
---|---|
១ | គំនិតរចនាប្រព័ន្ធអគ្គិសនីសម្រាប់អគារមធ្យម និងអគារខ្ពស់ |
២ | ការគ្រប់គ្រងថាមពលអគ្គិសនី |
៣ | បង្កើតប្រព័ន្ធអគ្គិសនីនៅទីជនបទ |
៤ | បច្ចេកវិទ្យា និងធនធានថាមពល |
៥ | ការរៀបចំថវិកា និងការគ្រប់គ្រងបំរើបំរាស់ថាមពល |
៦ | វិភាគប្រព័ន្ធថាមពល |
៧ | ការរចនា និងប្រតិបត្តិការប្រព័ន្ធថាមពល |
៨ | ការប៉ាន់ប្រមាណ និងវិភាគតម្រូវការថាមពល |
៩ | Photo voltaic and Hybrid Power Management and Design |
១០ | ប្រព័ន្ធថាមពលអគ្គិសនី |
១១ | Demand-Side Management |
១២ | ការអភិវឌ្ឍន៍ និងវាយតម្លៃគម្រោងថាមពល |
១៣ | Power System Optimization |
១៤ | Efficient Lighting and Day lighting |
១៥ | Electricity Economic and Planning |
១៦ | និក្ខេបបទ |