រយៈពេល៤.៥ឆ្នាំ សិក្សាពេញម៉ោងចំនួន ២១៦ក្រេឌីត
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាវិស្វកម្មអេឡិចត្រូនិច នឹងផ្តល់លក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអ្នកសិក្សាត្រូវការ ចាំបាច់សំរាប់ ការងារអាជីព ដែលរចនា និងអនុវត្តដំដោះស្រាយ Hardware និង Software ទៅលើបញ្ហា បច្ចេកទេសយ៉ាងសំខាន់សំរាប់ ប្រពន្ធ័បញ្ជាកុំព្យូទ័រ ឧបករណ៍ទូរគមនាគមន៍ និងឧបករណ៍ប្រើប្រាស់គ្រឿង អេឡិចត្រូនិច ផ្សេងៗទៀត ។ ការសិក្សាមានបញ្ចូលទាំង កុំព្យូរទ័រ និងមុខវិជ្ជាផ្សេងៗជាច្រើនទៀត ។ ការសិក្សាមានបញ្ចូល ទាំងសៀគ្វីអេឡិចត្រូនិច សញ្ញាឌីជីថល ការប៉ាន់ប្រមាណទិន្នន័យ សរសេរកម្មវិធីកុំព្យូទ័រ និងកម្មវិធីផ្សេងៗជាច្រើនទៀត ។ នៅក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រអេឡិចត្រូនិចនេះ អ្នកសិក្សានឹងទទួល បានជំនាញចាំបាច់ ដើម្បីធ្វើករាស្រាវជ្រាវ រៀបចំតម្លៃប៉ាន់ស្មានគំរូ រៀបចំសៀគ្វី តំឡើងប្រព័ន្ធ និងបរិក្ខារ ត្រួតពិនិត្យ និងធ្វើការពិសោធន៍ ផ្តល់ តម្លៃថែទាំ និងបទដ្ឋានដំណើរការ ដោះស្រាយបញ្ហា និងគ្រប់គ្រងអ្នកបច្ចេកទេស អ្នកសរសេរកម្មវិធី និង អ្នកពាក់ព័ន្ធក្នុងវិស័យនេះ ។
ឱកាសអាជីពការងារ
ចំពោះអាជីពការងារវិស្វកម្មអេឡិចត្រូនិច គ្របដណ្តប់លើវិស័យ ឧស្សាហកម្មជាច្រើន រួមមានដូចជា ឧស្សាហកម្មស្រាវជ្រាវ ការស្រាវជ្រាវយោធា រដ្ឋាភិបាល សន្តិសុខ គមនាគមន៍ និង ផលិតផលប្រើប្រាស់ ។
ខាងក្រោមនេះជាបញ្ជីនៃអាជីពការងារជាទូទៅ ដែលអ្នកបញ្ចប់ការសិក្សាជំនាញវិស្វកម្មអេឡិចត្រូនិច ទទួលបានដែល ក្នុងនោះ មានដូចជា ៖
កម្មវិធីសិក្សា សម្រាប់ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាវិស្វកម្មអេឡិចត្រូនិច (Course Subject)