កាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នា២០២៦ វេលាម៉ោង ៨៖០០នាទីព្រឹក ឯកឧត្តម តាន់ កុសល នាយកស្ដីទីវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស បានបើកវគ្គបណ្ដុះបណ្ដាលមួយស្ដីពី “ការចែករំលែកបទពិសោធន៍គរុកោសល្យឌីជីថល និងការអនុវត្តវិធីសាស្រ្តបង្រៀន ថ្នាក់រៀនត្រឡប់” ដែលមានសិក្ខាកាមចូលរួមសរុប ២១១នាក់ មកពីគ្រឹះស្ថានអបវ ទាំង៣៧ ទូទាំង២៥ រាជធានី ខេត្ត ក្រុង នៃព្រះរាជាណាចក្រកម្ពុជា។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងតាមរយៈប្រព័ន្ធ Zoom Video Conference ដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន៤ រួមានមាន៖
1. ទិដ្ឋភាពទូទៅនៃ E-Learning
2. ទិដ្ឋភាពទូទៅនៃវិធីសាស្រ្តថ្នាក់រៀនត្រឡប់
3. ទម្រង់ការសិក្សាបែបចម្រុះ ការរួមបញ្ចូលរវាងការរៀនក្នុងថ្នាក់ រៀនផ្ទាល់ និងរៀនតាម Online
4. ឧបករណ៍សិក្សាបែបឌីជីថល
See less
post date: 2026-05-12