នារសៀលថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) បានរៀបចំកិច្ចប្រជុំ ស្តីពី"ការបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងទិសដៅការងារបន្ត" ក្រោមអធិបតីភាព ឯកឧត្តម តាន់ កុសល នាយកស្តីទី វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដោយមានការចូលរួមពី នាយករង នាយិការង ប្រធានផ្នែក អនុប្រធានផ្នែក ប្រធានដេប៉ាតឺម៉ង់អនុប្រធានដេប៉ាដឺម៉ង់ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងបុគ្គលិករបស់វិទ្យាស្ថាន។
post date: 2026-04-01