នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តាន់ កុសល នាយកស្តីទី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានដឹកនាំ មន្រ្តីរាជការ NTTI និងលោកគ្រូ អ្នកគ្រូ សរុបចំនួន ១១៥នាក់ និងសិស្ស-និស្សិតចំនួន ៣៣០ នាក់ និងមាន
ការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក TVET លោក លោកស្រីជាអគ្គនាយករង ប្រធាននាយកដ្ឋាន និងនាយក នាយករង មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ នៃវិទ្យាស្ថានទាំង៦រួមមាន NTTI, NIEI, PPI, ITI, NIB, និង JVC ព្រមទាំងប្អូនៗសិស្ស-និស្សិតសរុបទាំងអស់ចំនួន ១,២៦៦នាក់ បានចូលរួមស្តាប់ ការធ្វើបាឋកថារបស់ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អំពី "ការលើកកម្ពស់ភាពបត់បែននៃដំណើរការរៀបចំផែនការយុទ្ធសាស្រ្ត ក្នុងបរិបទសង្គមឌីជីថល" ដើម្បីបានជាពុទ្ធិ និងចំណេះដឹងបន្ថែមអាចយកទៅប្រើប្រាស់ជាប្រយោជន៍ទាំងក្នុងដំណើរការអនុវត្តការងារប្រចាំថ្ងៃ ការសិក្សារៀនសូត្រ និងការរស់នៅក្នុងសង្គម ក្នុងកាលៈទេសៈដែលយើងទាំងអស់គ្នាកំពុង
post date: 2026-03-20