ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានអញ្ជេីញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ " ដំណើរទស្សនកិច្ចដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អាណាតូលី ប៉ារ៉ូវិក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៉ី "ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានសមាសភាពអញ្ជេីញចូលរួមពីថ្នាក់គ្រប់គ្រងNTTi ប្រធាននាយកដ្ឋាន និងប្រធានសមាគមនិស្សិតរុស្ស៊ី។
post date: 2026-02-12