NTTI-ថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៨៖០០នាទីព្រឹក វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានរៀបចំដំណើរការប្រឡងបញ្ចប់ការសិក្សានិស្សិតបច្ចេកទេស កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស លើជំនាញឯកទេស សំណង់ស៊ីវិល អគ្គិសនី ព័ត៌មានវិទ្យា និងអេឡិចត្រូនិក ដែលនឹងដំណើរការអនុវត្តន៍ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ និងថ្ងៃបន្តបន្ទាប់។
post date: 2026-02-10