នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសបានចូលរួមការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លើកទី១២ ឆ្នាំ២០២៥ ប្រធានបទ “ROBOT BASKETBALL” នៅកីឡដ្ឋានជាតិមរតកតេជោ ដែលមានវិទ្យាស្ថាន និងសាលកវិទ្យាល័យចូលរួមប្រកួតមានចំនួន៥ ចែកចេញជា៨ក្រុម ជាលទ្ធផលក្រុមរ៉ូបូតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) ទទួលបានរង្វាន់កិត្តិយសផ្នែកវិស្វកម្ម។ដោយ ចន្នី៚
post date: 2025-06-30