ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ និងសិស្ស-និស្សិត ដើម្បីពង្រឹងវិន័យ និងបច្ចេកទេសបង្រៀន រួមទាំងបានណែនាំពីសុជីវធម៌ សីលធម៌ និងការចូលរួមចំណែកក្នុងសកម្មភាពសង្គម។
ក្នុងឱកាសនេះដែរ ឯកឧត្តមនាយកបានស្នើដល់ដេប៉ាតឺម៉ង់ជំនាញ ត្រូវចុះពង្រឹងវិន័យ និងជម្រុញសកម្មភាពសិក្សារបស់សិក្ខាកាមC1 សិស្សនិស្សិតបច្ចេកទេស គ្រប់វេនសិក្សា ដោយត្រូវគោរព និងអនុវត្តន៍វិន័យឲ្យបានល្អប្រសើរ។
ជាទីបញ្ចប់ឯកឧត្តមនាយក បានថ្លែងអំណរគុណដល់ សាស្រ្តាចារ្យពីស្ថាប័នខាងក្រៅ (គ្រូក្រៅម៉ោង) និងគ្រូNTTi រួមទាំងថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង ដែលបានអញ្ជើញចូលរួមក្នុងពិធី៕
post date: 2025-04-02