នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលរយៈពេល ០៥ថ្ងៃ (២៤-២៨ មីនា ២០២៥) ស្ដីពី "ការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់សហគ្រាសខ្នាតតូច" សម្រាប់មន្រ្តីកម្រិត ថ្នាក់ដឹកនាំ និងគ្រប់គ្រងនៃ NTTI, ITI & PPI ។
វគ្គនេះមានប្រធានបទសំខាន់ៗ ចំនួន ០៥ រួមមាន៖
1. មន្តស្នេហ៍ភាពជាអ្នកដឹកនាំសហគ្រិន
2. វិធីសាស្រ្តអនុវត្តន៍ KPI សម្រាប់អាជីវកម្មរីកចម្រើន
3. គោលការណ៍គ្រប់គ្រងការអនុវត្តន៍ការងារ
4. វិធីសាស្រ្តទន់បង្ក្រាបរឹងឆ្លុះបញ្ចាំងការអនុវត្ត៍ការងារ
5. ឥទ្ធិពលនៃការបង្វឹកភាពជាអ្នកដឹកនាំរបស់សហគ្រិន
វគ្គបណ្ដុះបណ្ដាលនេះ បានផ្ដល់នូវចំណេះដឹង និងជំនាញសំខាន់ៗជាច្រើនសម្រាប់ថ្នាក់ដឹកនាំ និងគ្រប់គ្រងរួមមាន៖
- ការស្គាល់ពីបុគ្គលិកលក្ខណៈនៃមនុស្សទូទៅតាមប្រភេទ (DISC) ដើម្បីងាយស្រួលគ្រប់គ្រង និងប្រាស្រ័យទាក់ទង ជាមួយពួកគាត់ និងចាត់តាំងពួកគាត់ឱ្យបំពេញការងារប្រកបដោយប្រសិទ្ធភាព។
- ការកំណត់សមិទ្ធកម្មការងារ (KPIs) សម្រាប់
post date: 2025-04-02