NTTi-នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកNTTI បានអញ្ជើញដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ គ្រូបច្ចេកទេស រួមទាំងនិស្សិត និងសិក្ខាកាមC1 ដើម្បីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image

NTTi-នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកNTTI បានអញ្ជើញដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ គ្រូបច្ចេកទេស រួមទាំងនិស្សិត និងសិក្ខាកាមC1 ដើម្បីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយចៀងចំរៀង បទនគររាជ (សូមពួកទេវតា) និងបទពង្សសាវតាខ្មែរ ។ ឯកឧត្តមនាយកក៏បានផ្តល់អនុសាសន៍ និងផ្តាំផ្ញើដល់ សិក្ខាកាមC1 និងនិស្សិតទាំងអស់ ត្រូវរក្សាឲ្យបាននូវទម្លាប់ល្អ អំពើល្អ និងការព្យាយាម អត់ធ្មត់ និងតស៊ូ ដើម្បីរៀនឲ្យចប់ រៀនឲ្យចេះ និងមានការងារធ្វើ ពិសេសសូមអនុវត្តទាំងអស់គ្នា ទាំងមន្រ្តីរាជការ គ្រូ និងសិក្ខាកាមC1 រួមទាំងនិស្សិត ដោយត្រូវគោរព និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវ សុជីវធម៌ គុណធម៌ និងសីលធម៌រស់នៅល្អ ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្សក្នុងសង្គមជាតិ ប្រកបដោយ ចំណេះដឹង និងគុណតម្លៃល្អប្រសើរ៕

post date: 2024-02-13

NTTI Hot News

វគ្គសិក្សាថ្មីសូមស្វាគមន៍ សិស្ស និស្សិត និងសិក្ខាកាមមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅ វិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស (NTTI) សិក្សាដោយឥតបង់ថ្លៃ សម្រាប់ថ្នាក់ C1-(1.5M) ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម ២៨ម៉ឺនរៀលក្នុង១ខែសម្រាប់អ្នកមានបណ្ណ វិទ្យាស្ថានទទួលចុះឈ្មោះចាប់ពីពេលនេះតទៅ វគ្គថ្មីC1នឹងចូលរៀននៅថ្ងៃទី២មករា ឆ្នាំ២០២៥ខាងមុខនេះ។ អសយដ្ឋាន ស្ថិតនៅខាងក្រោយវត្តទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ទំនាក់ទំនងលេខទូរសព្ទ ០១២ ៩៥០ ៧៧១ / ០១៥ ៧៥៥ ០០១ / ០១៦ ៧៨៦ ៥២៨ / ០៩៣ ៦៨០ ៦៧០ / ០១១ ៦៦៦ ២២៦