ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៤-២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នគ្រូ សិស្ស-និស្សិតសរុបចំនួន ១,១០០នាក់។
ក្នុងគោលដៅ ១.សំណេះសំណាល និងផ្តល់ការលើកទឹកចិត្តដល់សិស្ស និស្សិតក្នុងការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវតស៊ូ ព្យាយាម រៀនឱ្យចប់ រៀនឲ្យចេះ និងមានការងារធ្វើ ២.ផ្តល់ការអប់រំសុជីវធម៌ សីលធម៌ និងវិន័យក្នុងការសិក្សា ដើម្បីប្រែក្លាយជាយុវជនប្រកបដោយគុណភាព ៣.ផ្តល់ការណែនាំពីបច្ចេកទេសក្នុងការសិក្សា ជំនាញបច្ចេកទេស និងវិជ្ជាជីៈ។
post date: 2025-01-02