១.វគ្គសិក្សាឆ្នាំថ្មី ២០១៩-២០២០ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជំនាញព័ត៌មានវិទ្យា បញ្ចុះតម្លៃ៥០% សម្រាប់និស្សិតដែលបានចុះឈ្មោះចំនួន១០នាក់ដំបូង និង៤០% សម្រាប់និស្សិតដែលបានចុះឈ្មោះចំនួន១០នាក់បន្ទាប់ សម្រាប់ឆ្នាំទី១ តែប៉ុណ្ណេះ។ ២.ការជ្រើសរើស និងទទួលពាក្សសុំចូលរៀនសម្រាប់និស្សិតថ្មី  ឆ្នាំទី១ លើកទី១ ចូលរៀនថ្ងៃទី០៤ ខែវិច្ឋិកា ឆ្នាំ២០១៩  លើកទី២ ថ្ងៃទី១៨ ខែវិច្ឋិកា ឆ្នាំ២០១៩  និងលើកទី៣ ថ្ងៃទី២៥ ខែវិច្ឋិកា ឆ្នាំ២០១៩ ៣. សម្រាប់និស្សិតឆ្នាំទី II, III, IV  ចូលរៀនថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ៤. សម្រាប់និស្សិតឆ្នាំទី III, Master+ត្រៀម ចូលរៀនថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩  ៥.អបអរសាទរពិធីទទួលវិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដាអន្តរជាតិISO 9001:2015 ដល់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបចេ្ចកទេស។

​​​​​​​​​​

សាវតារវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស

ទីតាំងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៥៨ ដែលត្រាស់បង្គាប់ដោយ សម្តេចព្រះបាទនរោត្តមសីហនុ ដែលមានឈ្មោះ ថា មជ្ឈមណ្ឌលព្រះកុសុមៈ សម្រាប់បណ្តុះបណ្តាលកម្មករអគ្គិសនីកម្ពុជារហូតដល់ ឆ្នាំ ១៩៦៣ ទើបមជ្ឍមណ្ឌលនេះ ចាប់ដំណើរការបង្រៀនសិស្ស ហើយនៅឆ្នាំ ដំបូងនោះ មានសិស្សតែ ១៤ នាក់ប៉ុណ្ណោះ ដែលសាស្ត្រាចារ្យ បង្រៀនភាគច្រើនជាជនជាតិបារាំង ។

ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត បីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ មជ្ឈមណ្ឌលត្រូវបានបិទដំណើរការទាំងស្រុង ។ ក្រោយថ្ងៃរំដោះ ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ ទីតាំងនេះ គឺជាឃ្លាំងរបស់អគ្គិសនកីម្ពុជា (EDC) ក្រោយមកទីតាំងនេះ ត្រូវបានរាជរដ្ឋាភិបាលរៀបចំ និងបង្កើតឡើងវិញ ជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដំបូងគេបង្អស់ក្នុងឆ្នាំ ១៩៨១ ដែលមានការឧបត្ថម្ភគាំទ្រទាំងស្រុងពី សហភាពសូរៀត រួមមាន សម្ភារៈបរិក្ខារ ជាពិសេសគ្រូបណ្តុះ បណ្តាល ដែលភាគច្រើនជាជនជាតិសូរៀត មជ្ឈមណ្ឌលនេះមានឈ្មោះថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទឹកថ្លា ក្រោយមកនៅឆ្នាំ ១៩៨៣ មជ្ឈមណ្ឌល ត្រូវបានប្តូរ ឈ្មោះជា មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈព្រះកុសុមៈ ។


ដោយភាពរីកចំរើនយ៉ាងឆាប់រហ័ស និងប្រទេសជាតិដែលកំពុងត្រូវការយ៉ាងចាំបាច់ នូវធនធានមនុស្ស សម្រាប់ការស្ថាបនា និងអភិវឌ្ឍន៍ប្រទេសជាតិ លើវិស័យ អប់រំបណ្តុះបណ្តាលបច្ចេកទេស នៅក្នុងឆ្នាំ ១៩៩៩ មជ្ឈមណ្ឌលត្រូវ បានប្រែក្លាយ និងបង្កើតទៅជា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលទទួលបាន ការអនុញ្ញាតឱ្យស្ថិតនៅក្រោមឱវាទរបស់ ក្រសួងអប់រំ យុវជន និង កីឡា ដោយសេចក្តីសម្រេចលេខ ០៨៩ ស.ស.រ ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៩ លុះដល់ឆ្នាំ ២០០១ វិទ្យាស្ថានត្រូវបានតម្លើងឋានៈ របស់ខ្លួនស្មើនឹង នាយកដ្ឋាន ដោយអនុក្រឹត្យលេខ ១០៩ អ.ន.ក្រ.ប.ក ចុះថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០០១ ។
នាយកវិទ្យាស្ថាន
ឈ្មោះ ឯកឧត្តម យ៉ោក សុទ្ធី
ទូរស័ព្ទៈ ០១២ ៦៦៧ ៧៥៣
អ៊ីម៉ែលៈ yok.sothy@ntti.edu.kh

នាយករងរដ្ឋបាល និងហិរញ្ញវត្ថុ
ឈ្មោះ លោក មាស សារិទ្ទ
ទូរស័ព្ទៈ ០១២ ៥៦៧​ ៦៥១
អ៊ីម៉ែលៈ
meas_sarith@ntti.edu.kh

នាយករងអប់រំ
ឈ្មោះ លោក ម៉ុម សូម៉ាច
ទូរស័ព្ទៈ ០១២ ៧៧២ ៨២៨
អ៊ីម៉ែលៈ
mom_somach@yahoo.com

នាយិការងសិក្សា
ឈ្មោះ លោកស្រី ហែម សុខច័ន្ទ
ទូរស័ព្ទៈ ០១២ ៨៥៩ ៩០១
អ៊ីម៉ែលៈ
sokchan@ntti.edu.kh

FIND US ON FACEBOOK

LANGUAGE